ព័ត៌មាន
ក្រសួងមុខងារសាធារណៈ ផ្សព្វផ្សាយពីនីតិវិធី វិធីសាស្រ្តជូនជូនសាលាបឋមសិក្សា អនុវិទ្យាល័យ និងមណ្ឌលសុខភាពទូទាំងប្រទេស ក្នុងបេសកកម្មស្វែងរកអង្គភាពផ្ដល់សេវាសាធារណៈគំរូ ឆ្នាំ២០២៥
ភ្នំពេញ៖ មកដល់ពេលនេះ សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ដែលរៀបចំឡើងដោយគណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់ជាតិ (គ.វ.ជ.) នៅតាមតំបន់ចំនួន៤ បានបញ្ចប់ជាស្ថាពរ។
សិក្ខាកាមទាំង៤តំបន់ ទទួលបានការអញ្ជើញចូលរួម ពីសំណាក់រដ្ឋបាលរាជធានី ខេត្តទាំង២៥ អភិបាល និងគណៈអភិបាល គណៈកម្មការវាយតម្លៃអង្គភាពផ្ដល់សេវាសាធារណៈថ្នាក់រាជធានីខេត្ត ថ្នាក់ ក្រុង ស្រុក ខណ្ឌ មន្ត្រីអប់រំនៃការិយាល័យអប់រំស្រុក មន្ត្រីសុខាភិបាលនៃការិយាល័យស្រុកប្រតិបត្តិ សាលាបឋមសិក្សា និងអនុវិទ្យាល័យ និងមណ្ឌលសុខភាពទូទាំងប្រទេស ព្រមទាំងអ្នកពាក់ព័ន្ធ សរុបចំនួន៤២៥២នាក់។ សិក្ខាសាលាទាំង៤នេះ ធ្វើឡើងដើម្បីធានាឱ្យការវាយតម្លៃអង្គភាពផ្តល់សេវាសាធារណៈគំរូ រក្សាបាននូវការអនុវត្តស្របតាមគោលការណ៍សុក្រឹតភាព សុចរិតភាព និងយុត្តិធម៌ ព្រមទាំងផ្ដល់លទ្ធផលស្របតាមគោលបំណងនៃការជំរុញការកែលម្អ និងលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋាន ដើម្បីវិបុលភាពសង្គមយើងតាមរយៈសេវាសាធារណៈល្អក្នុងវិស័យសំខាន់ទាំង២នេះ ជូនដល់ប្រជាជនរបស់យើង។
សិក្ខាសាលាតំបន់នីមួយៗមានការអញ្ជើញចូលរួមធ្វើបទបង្ហាញណែនាំស្ដីពីគោលការណ៍នានា ក៏ដូចជានីតិវិធីក្នុងដំណើរការអនុវត្តន៍សម្រាប់ការប្រឡងប្រណាំង ក៏ដូចជាការវាយតម្លៃនិងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល។ បន្ទាប់ពីការធ្វើបទបង្ហាញស្ដីពីប្រធានបទរបស់វាគ្មិននីមួយៗ សិក្ខាកាម មានឱកាសសួរសំណួរពាក់ព័ន្ធជាច្រើនក្នុងវេទិកាសំណួរ-ចម្លើយ។
បេសកកម្មស្វែងរកអង្គភាពផ្តល់សេវាសាធារណៈ តាមរយៈការប្រឡងប្រជែង ជាការការបន្តអនុវត្តស្មារតីអនុក្រឹត្យលេខ៥៤ ដែលបានដាក់ចេញដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី កាលពីឆ្នាំ២០១៨។ ការដាក់ចេញអនុក្រឹត្យនេះ ដើម្បីផ្ដល់ការលើកទឹកចិត្ត និងសន្ទុះនៃការចូលរួមលើកកម្ពស់គុណភាពសេវាអប់រំ និងសុខាភិបាលមូលដ្ឋានពីគ្រប់តួអង្គពាក់ព័ន្ធ។
ជារឿយៗ ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្នុងនាមប្រធាន គ.វ.ជ. តែងតែបានថ្លែងការអរគុណដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្តចូលរួមជំរុញចលនានៃការប្រឡងប្រណាំង ក្នុងន័យចូលរួមលើកកម្ពស់ភាពរីកចម្រើននិងភាពទំនើបស៊ីវិល័យនៃរដ្ឋបាលសាធារណៈរបស់កម្ពុជាក្នុងបរិបទបច្ចុប្បន្ន និងបន្តទៅអនាគត។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានវាយតម្លៃខ្ពស់ចំពោះស្មារតីជំរុញគាំទ្រ និងចូលរួមផ្ទាល់ក្នុងចលនាប្រឡងប្រណាំងអង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលកន្លងមកពីគ្រប់ភាគី។ ក្នុងនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ដែរថា កម្មវិធីនេះមិនសំដៅលើការឈ្នះនិងចាញ់ ឬការចង់ទទួលបាននូវពានរង្វាន់តែមួយមុខនោះទេ។ គោលដៅសំខាន់ គឺការផ្ដល់នូវសេវាសាធារណៈល្អនៅមូលដ្ឋាន ប្រកបដោយវិជ្ជាជីវៈ ស្របតាមសេចក្ដីត្រូវការជាក់ស្ដែងរបស់ប្រជាជន។ លើសពីនេះ ចលនាប្រឡងប្រណាំង និងវេទិកាពាក់ព័ន្ធនានា បានអនុញ្ញាតឱ្យអង្គភាពនីមួយៗបាន សិក្សារៀនសូត្រ ចែករំលែកបទពិសោធជូនគ្នាទៅវិញទៅមក ដើម្បីយកទៅអភិវឌ្ឍអង្គភាពរៀងៗខ្លួនឱ្យកាន់តែល្អប្រសើរ។
គួររម្លឹកថា សិក្ខាសាលាផ្សព្វផ្សាយស្ដីពីនីតិវិធី វិធីសាស្រ្តវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ និងសុខាភិបាល សម្រាប់ឆ្នាំ២០២៥ ត្រូវបានចែកជា៤តំបន់ផ្សេងៗគ្នា។ សិក្ខាសាលាតំបន់១ ធ្វើឡើងធ្វើឡើងក្នុងខេត្តកំពង់ចាម នៅថ្ងៃទី២៨ និងទី២៩ ខែមេសា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពីខេត្តកំពង់ចាម ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ សិក្ខាសាលាតំបន់២ ធ្វើឡើងក្នុងខេត្តកំពត នៅថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី រាជធានីភ្នំពេញ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តតាកែវ ខេត្តកែប និងខេត្តកំពត។ សិក្ខាសាលាតំបន់៣ ធ្វើឡើងក្នុងខេត្តកំពង់ស្ពឺ នៅថ្ងៃទី៦ និងទី៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី ខេត្តកំពង់ស្ពឺ ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។ ចំណែកឯសិក្ខាសាលាតំបន់៤ ធ្វើឡើងធ្វើឡើងក្នុងខេត្តសៀមរាប នៅថ្ងៃទី១២ និងទី១៣ ខែឧសភា ឆ្នាំ២០២៥ ដោយមានអង្គភាពចូលរួមមកពី ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តព្រះវិហារ ខេត្តបន្ទាយមានជ័យ ខេត្តឧត្ដរមានជ័យ និងខេត្តកំពង់ធំ។








-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»