ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យនគរបាលរៀបចំប្រព័ន្ធពន្លត់អគ្គិភ័យតាមស្តង់ដា នៃការវិវត្តសំណង់អគារ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបលើកទី៨០ ព្រឹកមិញនេះ សម្ដេច បានថ្លែងថា កងកម្លាំងត្រូវគិតគូរពីបរិបទថ្មីដើម្បីធានាចីរភាពសណ្ដាប់ធ្នាប់តាមទីសាធារណៈសណ្ដាប់ធ្នាប់ចរាចរណ៍មានការរៀបរយល្អឆ្លើយតប និងការកើនឡើង និងតម្រូវការនៃការអភិវឌ្ឍជាតិកំណើនសេដ្ឋកិច្ចអគារខ្ពស់ៗនិងបុរីដែលមានមនុស្សរស់នៅច្រើនកុះករ ។
សម្ដេចធិបតី បានសម្ដែងនូវការកោតសរសើរចំពោះការត្រៀមលក្ខណៈ និងចេញប្រតិបត្តិការរបស់កងកម្លាំងពន្លត់អគ្គីភ័យដោយសហការជាមួយស្ថាប័នផ្សេងៗ ក្នុងការសង្គ្រោះប្រជាពលរដ្ឋបានល្អ។ ប្រពន្ធ័សន្តិសុខតាមរយះ ការផ្ដល់ព័ត៌មានតាមរយៈប្រព័ន្ធអនឡាញវិទ្យុ និងទូរទស្សន៍ជាការចាំបាច់ ដើម្បីទប់ស្កាត់នូវការគ្រោះថ្នាក់ផ្សេងៗ ។
សម្ដេចធិបតី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយកចិត្តទុកដាក់រៀបចំទុកដាក់ប្រើប្រាស់គ្រឿងអគ្គិសនីពិនិត្យមើល បិតភ្លើងហ្គាស៍ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់មុនចេញពីផ្ទះការពារប្រសើរជាងសង្គ្រោះព្យាបាលកុំឱ្យមានការសោកស្ដាយផ្សេងៗកើតឡើង។











-
ព័ត៌មាន7 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា