ព័ត៌មាន
ក្មេងទំនើងប្រុសស្រី ០៨នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញក្រុមក្មេងទំនើងប្រុសស្រី ០៨នាក់ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តវិធានការច្បាប់ ។
អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា កន្លងមកកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប ក្មេងទំនើងជាបន្តបន្ទាប់ជាច្រើនរយនាក់ ដោយករណីខ្លះត្រូវបានធ្វើការអប់រំតាមវិធានការរដ្ឋបាល និងខ្លះទៀតត្រូវបានបញ្ជូនទៅតុលាការ និងផ្តន្ទាទោសដាក់ពន្ធនាគារ។ តែថ្មីនេះ អាវុធហត្ថរាជធានីភ្នំពេញ ហាក់ចាត់វិធានក្តៅ និងតឹងរឹង ដោយធ្វើការបង្ក្រាបក្រុមក្មេងទំនើងជាបន្តបន្ទាប់ និងធ្វើការបញ្ជូនទៅតុលាការជាញឹកញាប់ ដោយមិនមានការលើកលែង។

ជាក់ស្តែងកាលពីវេលាម៉ោង ០៣ទៀបភ្លឺ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ មានករណី ក្មេងឈាមរាវ ប្រុសស្រី ០២ក្រុម បានធ្វើសកម្មភាព វាយតប់គ្នាទៅវិញទៅមក នៅចំណុចក្នុងហាងប្រាសាទ ទីតាំងផ្លូវលេខ៣៧០ កែង៥១ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ បន្ទាប់ពីធ្វើការឃាត់ខ្លួនជាក់ស្តែង នូវក្រុមក្មេងទំនើងទាំង ០២ក្រុម សរុបបានចំនួន ០៨ នាក់ (ប្រុស ០២នាក់ ស្រី០៦នាក់) អាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងកំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត នូវបក្ខពួកផ្សេងទៀត ដែលចូលរួមក្នុងសកម្មភាពវាយតប់នេះ យកមកផ្តន្ទាទោសជាមួយគ្នាផងដែរ។

ទន្ទឹមគ្នានេះ កាលពីចុងខែមេសា កន្លងទៅ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឃាត់ខ្លួនទំនើង ០៨នាក់ បញ្ជូនទៅតុលាការ រហូតត្រូវបានឃុំខ្លួនក្នុងពន្ធនាគារព្រៃសដល់បច្ចុប្បន្ន ដែលក្នុងនោះ ០៦នាក់ ជាសមាជិកក្នុងក្រុមក្មេងទំនើងមានរហ័សនាមថា MTT (មនុស្សតូចៗ) មានអាយុត្រឹមតែ ១៤ឆ្នាំ ១៥ឆ្នាំ ១៦ឆ្នាំ ជាប់ពាក់ព័ន្ធករណីនាំគ្នាធ្វើសកម្មភាពព្រួតវាយជនរងគ្រោះម្នាក់ ដណ្តើមយកម៉ូតូ ០១ គ្រឿង នៅចំណុចបណ្តោយវិថីឈ្នះឈ្នះ ស្ថិតភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និង ០២នាក់ ពាក់ព័ន្ធ ធ្វើសកម្មភាពលូកយកទូរស័ព្ទដៃ ០១គ្រឿង របស់នារីម្នាក់ ដែលកំពុងធ្វើដំណើរលើចំណុចផ្លូវ១៦៣ កែងផ្លូវ២៣២ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទូរស័ព្ទជនរងគ្រោះបានទុក នៅក្នុងឃ្លុបម៉ូតូខាងមុខ។
ក្មេងទំនើងគឺតែងតែ បង្កការភ័យខ្លាចដល់សិស្សសាលា បង្កការភ័យខ្លាចដល់អ្នករស់នៅក្នុងសហគមន៍ បង្កការភ័យខ្លាចដល់អ្នកដំណើរ ក្លាយជាការគំរាមកំហែង និងអសន្តិសុខដល់ សង្គម អាចកាត់បន្ថយទេសចរ និងបង្កជារបួសស្នាម ធ្វើឱ្យបាត់បង់ជីវិត ហិនហោចទ្រព្យសម្បត្តិអ្នកទៃ ហិនហោចទ្រព្យសម្បត្តិរដ្ឋ ធ្វើឱ្យខ្លួនឯងបាត់បង់ឱកាសសិក្សា រៀនសូត្រ រហូតឈានដល់មានទោសទណ្ឌ បំផ្លាញកេរ្ដិ៍ឈ្មោះ និងអនាគតរបស់ខ្លួនឯង និងគ្រួសារ ដូច្នេះយើងត្រូវរួមគ្នាបង្កាទប់ស្កាត់ក្មេងទំនើងទាំងអស់គ្នា។
ប្រសិនបើបងប្អូន បានឃើញទង្វើទំនើងទាំងឡាយ អាចទំនាក់ទំនងសុំកិច្ចអន្តរាគមន៍ តាមរយៈទូរស័ព្ទបន្ទាន់ លេខ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញបាន៕ តារាវុទ្ធី

-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»