ព័ត៌មាន
កម្ពុជាទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត នៅខេត្តព្រះសីហនុ
ព្រះសីហនុ ៖ ខេត្តព្រះសីហនុនិងទទួលបានគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយទៀត ដែលបានបោះទុនវិនិយោគប្រមាណជាង ៥០ លានដុល្លារអាមេរិក នឹងអាចផ្តល់ឱកាសការងារដល់ ៧ ពាន់កន្លែង ខណៈបច្ចុប្បន្នរដ្ឋបាលសាលាខេត្ត បានកំពុងពិគ្រោះយោបល់ អំពីលទ្ធផលបឋម លើការសិក្សាវាយតម្លៃផលប៉ះពាល់ផ្សេងៗ។
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ច ប្រជុំផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្តីពីលទ្ធផលបឋមនៃការសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និង សង្គមពេញលេញ លើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសអាយ អេស អាយ (ISI SEZ) របស់ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ដែលមានទីតាំងស្ថិតក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោកអភិបាលរង បានណែនាំឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ផ្តល់ការសម្របសម្រួលនានា ដើម្បីជួយដល់ការ អភិវឌ្ឍគម្រោង។ ដោយឡែក ក្រុមហ៊ុនប្រឹក្សាយោបល់ ត្រូវប្រមូលយកមតិយោបល់ ជាធាតុចូលដ៏មានសារៈសំខាន់ ដែលបានលើក ឡើងដោយមន្ទីរ-អង្គភាពជំនាញ ដើម្បីដាក់ចូលក្នុងរបាយការណ៍ឱ្យបានត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ និងគ្រប់វិស័យ។ ស្របគ្នានេះ ក្រុមហ៊ុនអភិវឌ្ឍ ត្រូវធ្វើការយ៉ាងជិតស្និតជាមួយអាជ្ញាធរមូលដ្ឋាន ចំពោះរាល់កិច្ចការងារការពារបរិស្ថាន ធនធានធម្មជាតិ ដែលជា ទ្រព្យសម្បត្តិរដ្ឋ និងជាពិសេសកិច្ចការដែលពាក់ព័ន្ធនឹងសុខភាពសាធារណៈ រួមទាំងកាយសម្បទារបស់បុគ្គលិក និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន។ ក្រុមហ៊ុនក៏ត្រូវពិនិត្យលទ្ធភាពប្រើប្រាស់ប្រភពស្អាត ពោលគឺថាមពលបៃតង ឬថាមពលដែលកកើតឡើងវិញផងដែរ។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងមកនេះ ក្រុមហ៊ុនហ្គោលដិន ផត អេសអ៊ីហ្សិត ឌីវេឡុបមិន ឯ.ក ទទួល បានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ISI នៅលើផ្ទៃដីសរុបប្រមាណ ២០៦ ហិកតា, គម្រោង នេះមានទុនវិនិយោគសរុបប្រមាណជាង ៥០ លានដុល្លារអាមេរិក៕
អត្ថបទ៖សុន រ៉ាឌី










-
ព័ត៌មាន1 day agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន