ព័ត៌មាន
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន
ព្រៃវែង ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជំរុញអភិវឌ្ឍន៍ទាំងផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីលើកកម្ពស់គុណភាព នៃជីវិតរបស់ប្រជាជន និងការប្រែក្លាយជនបទ ឱ្យទៅជាតំបន់ដែលមានការររីកចម្រើន តាមរយៈការស្តារ ការស្ថាបនា និងការថែទាំផ្លូវ ជាដើម។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម លើកឡើងនៅក្នុងការ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ចំនួន១ខ្សែ ប្រវែង ៥.៥០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងសំណង់ផ្សេងៗ ស្ថិតក្នុងភូមិច្រាំងទទឹង ដល់ភូមិព្រែកជ្រៃក្រោម ឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ នេះថា ជុំវិញការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តតាមជនបទ រាជរដ្ឋាភិបាលបាននិងកំពុងបន្ត កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ, និងការផ្តល់សេវាសង្គមនានាជាច្រើន ដើម្បីសេដ្ឋកិច្ច, សង្គមកិច្ច និងដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅតាមមូលដ្ឋាន សម្រាប់ការរស់នៅប្រកបដោយភាពថ្លៃថ្នូរ។
ឯកឧត្តម បន្តថា ជាក់ស្តែងផ្លូវលើនេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការលើក កម្រិតផ្លូវជនបទ ពីផ្លូវក្រាលក្រួស មកជាផ្លូវក្រាលកៅស៊ូ និងផ្លូវក្រាលបេតុងជាដើម ដែលនេះជាផ្នែកមួយដ៏សំខាន់ ដើម្បីបន្តជំរុញការ លើកកម្ពស់ជីវភាពប្រជាជននៅជនបទ តាមរយៈការស្តារ, ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ដឹកជញ្ជូននៅជនបទ សំដៅធានា ដល់ការប្រើប្រាស់យូរអង្វែង ធន់នឹងការប្រែប្រួលអាកាសធាតុ ជាពិសេសក៏ជាការជំរុញដំណើរអន្តរកម្មផ្នែកសង្គម-សេដ្ឋកិច្ច និងការ ផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន។
ជុំវិញការចុះពិនិត្យផ្លូវខាងលើនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើរដល់អាជ្ញាធរមូលដ្ឋាន ជួយផ្សព្វផ្សាយអំពីសមិទ្ធិផល និងការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ដែលបាននិងកំពុងកើតឡើងជាហូរហែរ ជូនដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹង បន្ថែម អំពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាក់ស្តែងផ្លូវក្រាលកៅស៊ូមួយខ្សែនេះជាដើម គឺជាការវិនិយោគផ្ទាល់ របស់ រាជរដ្ឋាភិបាល ដើម្បីជំរុញអភិវឌ្ឍផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ចនៅជនបទ ដើម្បីប្រែក្លាយជីវិតរស់នៅរបស់ប្រជាជន ឱ្យទៅជាតំបន់ ដែលមានការររីកចម្រើន ជឿនលឿន និងស៊ីវិល័យ ស័ក្តសមជាជនបទនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ២០៥០៕
អត្ថបទ៖ សុនរ៉ាឌី
















-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
កីឡា2 days agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន7 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ