ព័ត៌មាន
សម្ដេចធិបតីបញ្ជាក់អំពីកិច្ចខិតខំអភិវឌ្ឍន៍តាមបន្ទាត់ព្រំដែន ដើម្បីការពារទឹកដី និងជំរុញសេដ្ឋកិច្ចពលរដ្ឋ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកំពុងខិត ខំអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តាមបន្ទាប់ព្រំដែន ជាពិសេសផ្លូវគមនាគម ដើម្បីការពារទឹកដី និងធ្វើឱ្យប្រជា ពលរដ្ឋងាយស្រួលធ្វើដំណើរទៅមើលព្រំដែន ដើម្បីស្គាល់កាន់តែច្បាស់ និងដឹងថានៅកន្លែងណាជាព្រំ ដែនប្រទេសរបស់ខ្លួន ។
ក្នុងពិធីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុនសែន ប្រមោយ នៅថ្ងៃទី១៧ ខែឧសភា នេះ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រ សាសន៍ថា ផ្លូវគឺជាសរសៃឈាមដ៏សំខាន់មួយក្នុងការជំរុញកំណើនសេដ្ឋកិច្ច ដូចនេះរាជរដ្ឋាភិបាលបាន នឹងកំពុងខិតខំអភិវឌ្ឍ ដើម្បីធ្វើការតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ និងពីខេត្តមួយទៅកាន់ខេត្តមួយ ទៀត ។
សម្ដេចធិបតី បានបន្តថា ទន្ទឹមនឹងការរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធគមនាគមនៅទូទាំងប្រ ទេសដូច្នេះ សង្កេតឃើញថាតាមបន្ទាប់ព្រំដែននៃបណ្ដាខេត្តនៅភូមិភាគពាយព្យ មានការរីកចម្រើនច្រើន តែយ៉ាងណារាជរដ្ឋាភិបាល ក៏កំពុងបន្តអភិវឌ្ឍន៍បន្ថែម នៅទិសខាងកើត ដែលធ្វើយ៉ាងណាឲ្យតាមព្រំដែន មានការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច លើកកម្រិតជីវភាពពលរដ្ឋ ជាពិសេសទៀតនោះ ពលរដ្ឋនៅតំបន់ផ្សេងៗ អាចធ្វើដំណើរទៅមើលព្រំដែនបានផងដែរ ។
គួរបញ្ជាក់ថា ពាក់ព័ន្ធនឹងការអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវតាមបន្ទាប់ព្រំដែននេះ រាជរដ្ឋាភិ បាលក៏បានបង្កើតនូវមូលនិធិ ប្រមូលកៀគរថវិកាពីប្រជាពលរដ្ឋខ្មែរ នៅគ្រប់ទិសទី ដើម្បីចូលរួមកសាង ហើយមានប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស បានចូលរួមផងដែរ ក្នុងទឹកចិត្តស្នេហាជាតិ និងការពារទឹកដី ៕អត្ថបទ បាន សុខរិទ្ធិ








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា