ព័ត៌មាន
សម្តេចធិបតី៖ នយោបាយឈ្នះ ឈ្នះ និងកត្តាសុខសន្តិភាព បានកែប្រែមុខមាត់តំបន់វាលវែងពីភាពវេទនា
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដោយមោទនភាពថា តំបន់វាលវែង ខេត្តពោធិ៍សាត់ដែលជាតំបន់ដាច់ស្រយាល អតីតជាតំបន់សមរភូមិ បច្ចុប្បន្នបានទទួលនូវការអភិវឌ្ឍរីកចម្រើនគួរជាទីមោទន៖ ហើយប្រសិនបើមិនមាននយោបាយឈ្នះ-ឈ្នះដែលដាក់ចេញដោយសម្តេចតេជោទេ តំបន់វាលវែង ខេត្តពោធិ៍សាត់ នឹងមិនមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះឡើយ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីបានលើកឡើងយ៉ាងដូច្នេះ ខណៈអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធអគារសិក្សានិងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៧ ខែឧសភានេះ។
សម្តេចបានគូសបញ្ជាក់ថា បើមិនបានគិតពីអតីតកាលទេ ការសម្ពោធសមិទ្ធផលអគារសិក្សានេះ គ្រាន់តែជារឿងធម្មតា ដូចសាលាទៃទៀតដែរ ប៉ុន្តែអត្ថន័យដ៏សំខាន់គឺតំបន់នេះ ជាអតីតតំបន់ប្រយុទ្ធដែលពុំធ្លាប់មានសាលារៀន និងអ្វីៗទាំងអស់ ប៉ុន្តែដោយសារនយោបាយឈ្នះ-ឈ្នះ បានធ្វើឱ្យតំបន់អតីតសមរភូមិមួយនេះ ក្លាយមកជាតំបន់អភិវឌ្ឍរីកចម្រើន ។
សូមបញ្ជាក់ថា៖ តំបន់វាលវែង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាតំបន់ដាច់ស្រាល ដែលអតីតជាសមរភូមិប្រយុទ្ធ រវាងខ្មែរ និងខ្មែរ និងពុំមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានាតភ្ជាប់មកកាន់ទីប្រជុំជនដោយងាយស្រួលឡើយ ប៉ុន្តែបច្ចុប្បន្ន ស្រុកវាលវែង លែងជាតំបន់ដាច់ស្រយាលដែលពិបាលក្នុងការធ្វើដំណើរទៅមកទៀតហើយ ដែលទាំងនេះដោយសារតែគោលនយោបាយដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានដឹកនាំនិងដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះដែលធ្វើឱ្យសង្គមជាតិសុខមានសន្តិភាព គ្របដណ្ដប់ពេញលេញទូទាំងផ្ទៃប្រទេស និយាយដោយឡែក និងជារួម គឺបានប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធទាំងអស់នៅតាមតំបន់ព្រំដែនបានក្លាយជាតំបន់ទីផ្សារ និងការអភិវឌ្ឍ ៕










-
ព័ត៌មាន24 hours agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន5 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន6 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន3 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន2 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន