ព័ត៌មាន
គណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ បើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជនគណបក្សថ្នាក់កណ្ដាល
នៅព្រឹកថ្ងៃទី១៧ខែឧសភា ឆ្នាំ២០២៥ យុវជនគណបក្ស ប្រជាជនកម្ពុជាខេត្តព្រះវិហារ បើកកិច្ចប្រជុំប្រចាំខែឧសភា ឆ្នាំ២០២៥ របស់យុវជនគណបក្សខេត្ត និងផ្សព្វផ្សាយលទ្ធផលនៃសន្និបាតយុវជនគណបក្សថ្នាក់កណ្ដាលក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអនុប្រធានគណៈកម្មាធិការ គណបក្សខេត្ត ឯកឧត្តម អ៊ុក គឹមសាន សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានយុវជនគណបក្សខេត្ត។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាអនុប្រធាន សមាជិក សមាជិកា យុវជនគណបក្សខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន យុវជនគណបក្ស ក្រុង/ស្រុក ទាំង៨ និងសមាជិក សមាជិកា យុវជនគណបក្ស ជាច្រើនរូប នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ។
បន្ទាប់ពីបានស្តាប់នូវ របាយការណ៍ស្តីពីលទ្ធផល ការងារ ប្រចាំខែឧសភា របស់យុវជនគណបក្សខេត្ត និងលទ្ធផលសន្និបាតបូកសរុបការងារឆ្នាំ២០២៤ របស់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល រួចមក ឯកឧត្តម គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោថ្នាក់ដឹកនាំ និងសមាជិកយុវជនគ្រប់ជាន់ថ្នាក់ និងគ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងបំពេញការងារ និងធ្វើសកម្មភាពសំខាន់ៗរបស់ខ្លួន ក្នុងការបំផុសចលនាយុវជន ដើម្បីគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស និងរដ្ឋាភិបាល។ ក្រោមការដឹកនាំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំកម្ពុជាឆ្ពោះទៅសម្រេចបានសន្តិភាព និងឯកភាពជាតិពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ និងធ្វើឲ្យកម្ពុជាសម្រេចបាននូវផ្លែផ្កាយ៉ាងធំធេងនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល និងត្រូវបានបន្តអនុវត្តទៅមុខទៀតដោយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលជាផែនទីបង្ហាញផ្លូវដ៏មានសារៈសំខាន់បំផុត សម្រាប់នាំកម្ពុជាឆ្ពោះទៅសម្រេបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពប្រាកដនិយម។
ឯកឧត្តម ក៏បានជម្រុញដល់សមាជិក សមាជិកាយុជនគណបក្សគ្រប់រូប បន្តរួមសាមគ្គីភាពជាធ្លុងមួយ ដើម្បីសម្រេចបានសមិទ្ធផលធំៗថ្មីៗបន្ថែមទៀត ក្នុងការកសាង និងការពារជាតិមាតុភូមិកម្ពុជាឆ្ពោះទៅរកអនាគតដ៏រុងរឿងលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ពិសេសយុវជនគណបក្ស ត្រូវពង្រឹងតួនាទីឲ្យកាន់តែសកម្មថែមទៀតលើការងារបំផុសចលនាយុវជនឲ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា។ បន្តយកចិត្តទុកដាក់ក្នុងការពង្រឹកអង្គការចាត់តាំងយុវជនគណបក្សគ្រាប់ថ្នាក់ និងគ្រប់ផ្នែកបន្តនូវគោលនយោបាយរបស់គណបក្ស គឺ សមូហភាពដឹកនាំ ម្នាក់ៗទទួលខុសត្រូវ និងមតិភាគតិច គោរពមតិភាគច្រើន ព្រមទាំងរបៀបរបបធ្វើការងារគណបក្សឲ្យកាន់តែមានប្រសិទ្ធភាព៕










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា