ព័ត៌មាន
សម្តេច ម៉ែន សំអន ស្នើសភាពាណិជ្ជកម្មខេត្តហ៊ូណាននាំពាណិជ្ជករចិនថ្មីៗមកវិនិយោគនៅកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី១៧ ខែឧសភានេះ បានអញ្ជើញចូលរួមពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សាភិបាលអណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជានៅមជ្ឈមណ្ឌលOCIC ហើយក្នុងពិធីនេះ សម្តេច បានស្នើប្រធានថ្មីក្រុមប្រឹក្សាភិបាលអណត្តិទី៣នេះ ជួយផ្សព្វផ្សាយពីកម្ពុជា និងអញ្ជើញភ្ញៀវទេសចរចិន និងអ្នកវិយោគទុននានាទៀតពីប្រទេសចិន មកដើរកម្សាន្ត និងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសនោះបានសម្តែងនូវអបអរសាទរ ចំពោះ លោក លី ស៊ីនហួរ ត្រូវបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាភិបាលអាណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា ហើយសម្តេចក៏បានសម្តែងលើកទឹកចិត្តឲ្យសភាពាណិជ្ជកម្ម បំពេញបេសកកម្មរបស់ខ្លួនឲ្យបានរលូន ប្រកបដោយការយកចិត្តទុកដាក់ ជាពិសេសត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ព្រះរាជាណាចក្រកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិត ថ្លែងថា តាមរយៈការបំពេញបេសកកម្មរបស់សមាគមសភាពាណិជ្ជកម្ម នឹងជួយផ្សព្វផ្សាយសក្តានុពលគោលដៅទេសចរណ៍ និងឱកាសវិនិយោគដែលមានលក្ខន្តិកៈល្អៗរបស់កម្ពុជា ដើម្បីរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា ។
លោក លី ស៊ីនហួរ ថ្លែងថា ចាប់តាំងពីករកើតសមាគមសភាពណិជ្ជកម្មខេត្តហ៊ូណាន ប្រចាំនៅកម្ពុជា រហូតមកដល់ពេលនេះ សមាគមបានពង្រឹង និងពង្រីកនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ធុរកិច្ច រវាងសមាគមពាណិជ្ជករចិនផ្សេងទៀត ការជម្រុញនូវសហគ្រិនភាព រវាងចិន-កម្ពុជា ការពង្រីកនូវសេដ្ឋកិច្ចទីផ្សារចូលទៅក្នុងការអភិវឌ្ឍន៍នៃសាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយ ផ្លូវមួយ ខែ្សក្រវ៉ាត់មួយ។
លោក លី ស៊ីនហួរ និងបណ្តាក្រុមហ៊ុនជាសមាជិក ក៏បានបង្ហាញការប្តេជ្ញាចិត្ត បង្កើតប្រព័ន្ធសេវាកម្មគ្រប់ជ្រុងជ្រោយ ផ្តល់ប្រឹក្សាអាជីវកម្មដែលមានភាពត្រឹមត្រូវ គុណភាពខ្ពស់ និងប្រសិទ្ធភាពជាមុន និងធ្វើជំនួយផ្នែកច្បាប់ ណែនាំពីការពង្រីកទីផ្សារ និងសេវាកម្មផ្សេងៗ ដើម្បីជួយបណ្តាក្រុមហ៊ុនជាសមាជិកប្រកបអាជីវកម្មកាន់តែរីកចម្រើន និងទាក់ទាញអ្នកវិនិយោគទុនថ្មីៗទៀតពីប្រទេសចិន មកបណ្តាក់ទុនពង្រីកទីផ្សារនៅកម្ពុជាថែមទៀត៕
អត្ថបទ ស៊ុម សុខជា










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា