ព័ត៌មាន
អាជ្ញាធរថាកំពុងរៀបចំរមណីយដ្ឋានទឹកឈូឲ្យមានសណ្តាប់ធ្នាប់ល្អ និងសោភ័ណភាពទាក់ទាញទេសចរ
អាជ្ញាធរស្រុកទឹកឈូថា រមណីយដ្ឋានទឹកឈូ ជារមណីយដ្ឋានដែលមានឈ្មោះល្បីល្បាញមុនគេបំផុតនៅ ខេត្តកំពត ហើយបច្ចុប្បន្នរមណីយដ្ឋានប្រវត្តិសាស្ត្រដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមួយនេះ បាននិងកំពុងបន្ត រៀបចំកែលម្អទាំងសណ្តាប់ធ្នាប់ អនាម័យបរិស្ថាន និងសេវាកម្មផ្សេងៗ ឲ្យកាន់តែប្រសើរជាងមុន។ ភ្ញៀវទេសចរ និងអាជីវករ រីករាយដែលឃើញរមណីយដ្ឋានទឹកឈូស្អាត និងមានភ្ញៀវមកលេង ច្រើន។
អភិបាលរងស្រុកទឹកឈូ លោក មូល សូធា បានប្រាប់ឲ្យដឹងថា រមណីយដ្ឋានទឹកឈូ បានក្លាយជារមណីយដ្ឋានប្រវត្តិសាស្ត្ររបស់ខេត្តកំពត ព្រោះទេសចរដែលមកលេងខេត្តកំពត គឺតែងតែនឹកឃើញ និងមកលេងរមណីយដ្ឋាននេះ។ ហើយបច្ចុប្បន្ន ក្រោមការយកចិត្តទុកដាក់ពីឯកឧត្តមអភិបាលខេត្ត អាជ្ញាធរស្រុក និងមន្ត្រីជំនាញពាក់ព័ន្ធ បាននិងកំពុងរៀបចំរមណីយដ្ឋានទឹកឈូ ឲ្យមានសណ្តាប់ធ្នាប់ល្អ មានសោភ័ណភាព អនាម័យបរិស្ថានស្អាត ដោយមានការរៀចំខ្ចុះអង្គុយ ចំនួន២៨៩ និងតូបចំនួន៤០តូប សម្រាប់ចែកជូនពលរដ្ឋក្នុងភូមិលក់ដូរម្ហូបអាហារ នំចំណីនិងផ្លែឈើផ្សេងៗដែលប្រមូលពីចម្ការនៅក្នុងឃុំម៉ាក់ប្រាង្គ ពោគឺស្អាតទាំងផ្នែកខាងលើគោក និងនៅក្នុងទឹកជ្រោះ។
ភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មសប្បាយរីករាយ និងពេញចិត្តចំពោះការរៀបចំរមណីយដ្ឋានទឹកឈូនេះ ថាមានសណ្តាប់ធ្នាប់ល្អ ស្អាត និងទាកទាញជាងមុន។
ចំណែកអាជីវករលក់ដូរផ្លែឈើ បានប្រាប់ឲ្យដឹងថា រមណីយដ្ឋានទឹកឈូឥឡូវរៀបចំបានល្អប្រសើរជាងមុន និងមានភ្ញៀវមកលេងច្រើន ធ្វើឲ្យការលក់ដូរនំចំណី ម្ហូបអាហារ ពិសេសផ្លែឈើធម្មជាតិរបស់អ្នកភូមិដាច់ជាងមុន ពិសេសផ្លែទុរេន។
រមណីយដ្ឋានទឹកឈូបច្ចុប្បន្ន ក្រៅពីមានទេសភាពដើមឈើធំៗ មានទឺកជ្រោះសម្រាប់ងូតលេង និងផ្លែឈើធម្មជាតិមានឱជារសឆ្ងាញ់ច្រើនប្រភេទហើយនោះ ក៏មានរមណីយដ្ឋាន ហាងកាហ្វេ និងរីសតស្អាតៗជាច្រើនកន្លែងនៅក្បែរនោះ សម្រាប់ឲ្យភ្ញៀវទេសចរមានជម្រើសច្រើន ក្នុងមកសម្រាកលម្ហែផងដែរ៕








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា