ព័ត៌មាន
អភិបាលរងខេត្តកោះកុងលើកទឹកចិត្តសមណសិស្សខិតខំរៀនសូត្រយកចំណេះដឹងចូលរួមអភិវឌ្ឍន៍សង្គម និងព្រះពុទ្ធសាសនា
លោកស្រីអភិបាលរងខេត្តកោះកុង បានបង្ហាញការជឿជាក់ថា គ្រប់សមណសិស្សនិស្សិត នឹងបង្កើនការខិតខំរៀនសូត្រយកចំណេះដឹង ជំនាញ បំណិនជីវិត និងពង្រឹងសិលធម៌ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមជាតិ ក៏ដូចជាក្នុងវិស័យព្រះពុទ្ធសាសនា។
ក្តីសង្ឃឹមរបស់លោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុងនៅពេលនេះធ្វើឡើងក្នុងពិធីបើកបវេនសកាលឆ្នាំសិក្សាថ្មី២០២៥-២០២៦នៃសាលាពុទ្ធិបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៅវត្តទេពនិមិត្ត ក្នុងក្រុងខេមរភូមិន្ទ។
លោកស្រីអភិបាលរងខេត្ត បានបន្តថា គណៈគ្រប់គ្រងសាលាពុទ្ធិកសិក្សា ព្រះគ្រូចៅអធិការ ព្រះអនុគណ ព្រះមេគុណ សូមបន្តកិច្ចសហការជាមួយអាជ្ញាធរសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ភាគីពាក់ព័ន្ធ និងសប្បុរសជនានា ដើម្បីធានាបាននូវការឧបត្ថម្ភគាំទ្រទ្រទ្រង់វិស័យពុទ្ធសាសនាប្រកបដោយការទទួលខុសត្រូវខ្ពស់។ ហើយលោកស្រី ក៏សូមថ្លែងអំណអរគុណដល់សប្បុរសជន ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋដែលជួយបរិច្ចាគឧបត្ថម្ភជាសម្ភារសិក្សា ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យ សម្រាប់ផ្គត់ផ្គង់ដល់ព្រះសង្ឃនៅតាមវត្តអារាម។
ទន្ទឹមនឹងនោះ លោកស្រី ឈី វ៉ា យល់ថា គ្រប់ភូមិសិក្សាត្រូវធ្វើកំណែទម្រង់ការគ្រប់គ្រងពុទ្ធិកសិក្សាតាមបែបប្រពៃណីមកជាបែបវិទ្យាសាស្រ្តប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ដែលអាចជួយឱ្យការអនុវត្តការងាររបស់ពុទ្ធិកសិក្សាប្រកបដោយប្រកបដោយប្រសិទ្ធិភាព និងស័ក្កិសិទ្ធភាព។
ព្រះលក្ខណ៍មុនី វង្ស ពិជ័យ ព្រះនាយកសាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត បានមានសង្ឃដីកានៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ថា រាល់ការជួយបរិច្ចាគឧបត្ថម្ភជាសម្ភារសិក្សា ចង្ហាន់បិណ្ឌបាត្រ និងបច្ច័យរបស់ពុទ្ធបរិស័ទ្ធ សប្បុរសជន និងប្រជាពលរដ្ឋ ពិតជាបានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យពុទ្ធសាសនា និងបង្កើនភាពកក់ក្តៅដល់គណៈគ្រប់គ្រងវត្ត អ្នកគ្រូលោកគ្រូ ព្រមទាំងសមណសិស្សនិស្សិតលើការក្រេបយកចំណេះដឹងសមត្ថភាពក្នុងនាមបុព្វជិត។
ព្រះលក្ខណ៍មុនី វង្ស ពិជ័យ បានបន្ថែមសង្ឃដីកាទៀតថា ឆ្នាំសិក្សាថ្មីនេះ មានសមណសិស្ស និងសិស្សចំនួន១០៧អង្គនាក់ ដែលនឹងត្រូវរៀនថ្នាក់ទី១ដល់ថ្នាក់ទី៣។ ក្នុងនោះមានគ្រូកិច្ចសន្យា៦អង្គនាក់ គ្រូបង្រៀនភាសាបរទេស និងកំព្យូទ័រ៣នាក់។ ដោយបានបើកជាមជ្ឈមណ្ឌលសិក្សាសហគមន៍បណ្តុះបណ្តាលជំនាញ និងអក្ខរកម្មលើអក្ខរជន និងជនដែលគ្មានជំនាញពិតប្រាកដ៕






-
ព័ត៌មាន1 week agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន1 week agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
ព័ត៌មាន7 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន6 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន6 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន2 days agoនាវាទេសចរណ៍ខ្នាតយក្ស VIKING VENUS នាំភ្ញៀវបរទេសជិត ៩០០ នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ