ព័ត៌មាន
ម៉ូតូបំពាក់ស៊ីម៉ាំងកែច្នៃ ជាច្រើនគ្រឿងត្រូវអាវុធហត្ថខណ្ឌដូនពេញ ឃាត់ និងរក្សាទុករយៈពេល៣ខែ
ភ្នំពេញ៖ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌដូនពេញ បានឃាត់ម៉ូតូជាច្រើនគ្រឿង ដែលបំពាក់បំពង់ស៊ីម៉ាំងកែច្នៃខុសបច្ចេកទេស រំខានតាមដងផ្លូវសាធារណៈ បាត់បង់សណ្ដាប់ធ្នាប់ និងធ្វើការឃាត់រក្សាទុករយៈពេល៣ខែទើបប្រគល់ឱ្យម្ចាស់វិញ ។
ប្រតិបត្តិការឃាត់ម៉ូតូកែច្នៃបំពង់ស៊ីម៉ាំងនេះ បានធ្វើឡើងនៅវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
កម្លាំងកងរាជអាវុធហត្ថបានឱ្យដឹងថា ម៉ូតូជាង២០គ្រឿង ក្នុងនោះមានបំពាក់ស៊ីម៉ាំង និងការកែច្នៃខុសបច្ចេកទេស ខុសពីទ្រង់ទ្រាយដើម ជាក់ស្តែងអ្នកដែលជិះម៉ូតូដែលមានការកែច្នៃទាំងនេះ ភាគច្រើនសុទ្ធតែជាយុវជន ដែលមានវ័យជំទង់។ ចំពោះម៉ូតូមួយចំនួន ដែលមានស៊ីម៉ាំងញ៉ុកទៅដោយបំណែកដែក ខ្លះហៅថាសំបុក និងម៉ូតូខ្លះទៀត ប្រើប្រាស់ស៊ីម៉ាំងដែលកម្មង់ទិញពីក្រៅប្រទេស ដែលមានសម្លេងរំខានខ្លាំងផងដែរ ។
បច្ចុប្បម្នម៉ូតូជាច្រើនគ្រឿង ត្រូវបានកម្លាំងអាវុធហត្ថបញ្ជូនយកទៅរក្សាទុកជាបណ្តោះអាសន្ន រយៈពេល៣ខែ មុននឹងប្រគល់ជូនសាមីខ្លួនវិញ ដោយតម្រូវឲ្យមានអាណាព្យាបាលមកជាមួយផងដែរ៕ អត្ថបទ៖ កុម្ភៈ



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា