ព័ត៌មាន
នាវិកកម្ពុជាហ្វឹកហ្វឺន ត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកនាគមាស ឆ្នាំ២០២៥ជាមួយភាគីចិន
សកម្មភាពរបស់នាវិកកម្ពុជា ធ្វើការហ្វឹកហ្វឺន ដើម្បីត្រៀមធ្វើសមយុទ្ធកងទ័ពជើងទឹកជាមួយភាគីចិនដែលមានឈ្មោះថា«នាគមាសឆ្នាំ២០២៥» នៅលើផ្ទៃសមុទ្រ ខេត្តព្រះសីហនុ ខណៈសកម្មភាពនេះគឺផ្តោតសំខាន់លើការហ្វឹកហាត់ បង្ក្រាបបទបល្មើសលើសាឡង់ លើផ្ទៃសមុទ្រ និងសង្គ្រោះមនុស្សធម៌, ហ្វឹកហាត់ កងប្រតិបត្តិរុករក និងសង្រ្គោះ៧០៨ បង្ក្រាបភេរវកម្ម និងរំដោះចំណាប់ខ្មាំងជាដើម។
សូមបញ្ជាក់ថា កងទ័ពជើងទឹកកម្ពុជា និងចិន បានកំពុងធ្វើសមយុទ្ធរួមគ្នាដោយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះលើប្រធានបទ«ប្រតិបត្តិការប្រឆាំង ភេរវកម្មរួមគ្នា និងការងារ សង្រ្គោះមនុស្សធម៌» នៅដែនទឹកអធិបតេយ្យភាពរបស់កម្ពុជា ស្ថិតនៅក្នុងចន្លោះកោះរ៉ុង និងកោះតាង ខេត្តព្រះសីហនុ ដោយនាវិកកម្ពុជាប្រើប្រាស់នាវាចំនួន១២គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ៤គ្រឿង រួមទាំងសម្ភារៈ និងសព្វាវុធជាច្រើនទៀត ខណៈភាគីចិនប្រើប្រាស់នាវាខ្នាតធំចំនួន ៣គ្រឿង ឧទ្ធម្ភាគចក្រ២គ្រឿង រួមទាំងឧបករណ៍ស៊ើបការណ៍ និងអាវុធធន់ស្រាល និងធ្ងន់ជាច្រើនទៀត។
ទាក់ទងនឹងការធ្វើសមយុទ្ធកងទ័ពជើងទឹក«នាគមាសឆ្នាំ២០២៥»នេះដែរ បញ្ជាការដ្ឋានកងទ័ព ជើងទឹក ក៏ដូចជាអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខសម្ហសមុទ្រ ក៏បានចេញសេចក្តីជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាបងប្អូនប្រជានេសាទ ភ្ញៀវជាតិ និងអន្តរជាតិ កុំឲ្យធ្វើចរាចរណ៍ ឬ ក៏ធ្វើសកម្មភាពនានាជុំវិញតំបន់សមយុទ្ធខាងលើ និងកុំមានការភាន់ច្រឡំពេលឮសំឡេងកាំភ្លើង រួមជា មួយការចល័តកងទ័ព នាវាចម្បាំលើផ្ទៃសមុទ្រ និងយន្តចម្បាំងហោះនៅលើអាកាសតាមពេលវេលាខាង លើ ជាពិសេសថ្ងៃទី២៣ និងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ ខណៈសកម្មភាពនេះគ្រាន់តែជាសមយុទ្ធ នាគមាស ឆ្នាំ២០២៥ប៉ុណ្ណោះ៕ អត្ថបទ៖ បាន ចក់











-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»