ព័ត៌មាន
រដ្ឋបាលខេត្តកំពង់ឆ្នាំងកំពុងអភិវឌ្ឍ ទាញវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ និងមានសក្តានុពលសម្រាប់វិស័យទេសចរណ៍
កំពង់ឆ្នាំង៖ កំពង់ឆ្នាំង នាពេលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត គឺជាខេត្តមួយកំពុងអភិវឌ្ឍ សម្រាប់ទាក់ទាញអ្នកវិនិយោគលើវិស័យឧស្សាហកម្ម កាត់ដេរ និងមានសក្តានុពលលើវិស័យទេសរណ៍ ដែលជាកត្តារុញខេត្តមួយនេះ មានការរីកចម្រើនលើគ្រប់វិស័យ នាពេលបច្ចុប្បន្នក៏ដូចជាទៅថ្ងៃអនាគត។
ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តបានថ្លែងទៀតថា៖ ខេត្តកំពង់ឆ្នាំង ជាខេត្តមួយនៅក្បែររាជធានីភ្នំពេញ ធ្វើដំណើរតែជាង១ម៉ោងមកដល់។ រដ្ឋបាលេត្តកំពង់ឆ្នាំង កំពុងអភិវឌ្ឍជាបន្តបន្ទាប់ឥតឈប់ឈរ នាំអោយខេត្តកំពង់ឆ្នាំង មានផ្លូវកៅស៊ូAC, ផ្លូវកៅស៊ូDBST, ផ្លូវបេតុង, ផ្លូវគ្រួសក្រហម និងដីស មានទឹកស្អាត និងប្រព័ន្ធភ្លើងទៅដល់គ្រប់ទីជនបទ ធ្វើអោយប្រជាពលរដ្ឋរស់នៅតាមជនបទ នៅកៀកកិតជាមួយទីក្រុងផងដែរ។ វិស័យឧស្សាហកម្ម និងកាត់ដេរនៅខេត្តកំពង់ឆ្នាំង ក៏កំពុងអភិវឌ្ឍផងដែរ ដោយនៅក្នុងខេត្តមានកម្មករកម្មការនីនៅតាមរោងចក្រ ប្រមាណជិត៨ម៉ឺននាក់ រោងចក្រសហគ្រាសមានចំនួន៤៨៩កន្លែង និងប្រាក់ខែសរុប១៦លានដុល្លាអាមេរិក បានហូរចូលក្នុងខេត្តកំពង់ឆ្នាំង និងខេត្តជិតខាង។
ដោយឡែកវិស័យទេសចរណ៍វិញ ខេត្តកំពង់ឆ្នាំង មានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិចំនួន២៤កន្លែង។ រមណីយដ្ឋានវប្បធម៌ធម្មជាតិ មានចំនួន១៤កន្លែង រមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត មានចំនួន ១០កន្លែង និងតំបន់ទេសចរណ៍គោលដៅចំនួន ៣កន្លែង។ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានរៀបចំគោលដៅទេសចរណ៍មួយចំនួនសម្រាប់ភ្ញៀវទេសចរទៅកម្សាន្ត គឺតំបន់ភ្នំព្រះ តំបន់ទឹកធ្លាក់ថ្មក្រាល តំបន់ទឹកធ្លាក់ស្រែអំពិល ទំបន់ទ្វារទឹកគង្គារ និងតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តមួយចំនួនផងដែរ ។ លើសពីនេះ ខេត្តកំពង់ឆ្នាំង ក៏ទទួលបានទេសចរពីតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្តផងដែរ ក្នុងនោះរួមមាន ប្រាសាទភ្នំដារ, ប្រាសាទប្រុស-ស្រី, ប្រាសាទកំពង់ព្រះ, វត្តត្រឡែងកែង, ប្រាសាទស្លុតី, ភ្នំតារាជ, ស្ថានីយ៍បុរេប្រវត្តិសំរោងសែន, ប្រាសាទពណ្ណរាយជាដើម។ ខេត្តកំពង់ឆ្នាំងបច្ចុប្បន្ន ក៏មានសណ្ឋាគារ ផ្ទះសំណាក់ និងភោជានីយដ្ឋានជាង២០០កន្លែងផងដែរ សំរាប់ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ៕ កាំង ហុងវាស្នា
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា