ព័ត៌មាន
កម្ពុជាកំពុងបោះជំហានលើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព
ប្រទេសកម្ពុជាកំពុងបោះជំហានយ៉ាងម៉ឺងម៉ាត់លើមាគ៌ាបៃតង ឆ្ពោះទៅរកអព្យាក្រឹត្យកាបូន និងការអភិវឌ្ឍប្រកបដោយចីរភាព។ នេះបើតាមប្រសាសន៍របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងក្នុងសិក្ខាសាលាស្តីពី «មាគ៌ាបៃតង៖ទំនាក់ទំនងរវាងការគ្រប់គ្រងតំបន់ទេសភាពជាមួយនឹងធនធានជីវៈចម្រុះ និងសេវាកម្មប្រព័ន្ធអេកូឡូស៊ីសម្រាប់អនាគតប្រកបដោយចីរភាព» នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ស្ថិតនៅសណ្ឌាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។
ឯកឧត្តមបណ្ឌិតបានថ្លែងបន្តថា កម្ពុជាបាននិងកំពុងចូលរួមយ៉ាងសកម្ម និងស្មើមុខស្មើមាត់ជាមួយសហគមន៍អន្តរជាតិក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ការផ្សារភ្ជាប់គោលនយោបាយបរិស្ថានជាតិ និងសកល ជាមួយនឹងការអនុវត្តជាក់ស្តែងនៅតាមមូលដ្ឋាន គឺជាគន្លឹះដ៏សំខាន់ក្នុងការបង្កើនសមត្ថភាព និងជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន តាមរយៈការអភិវឌ្ឍនៅនឹងកន្លែង។ ឧទាហរណ៍ជាក់ស្តែងរួមមានការអភិវឌ្ឍនៅតំបន់ភ្នំគូលែន គិរីរម្យ និងភ្នំខ្នងផ្សារ ដែលធ្វើឡើងស្របតាមអនុសាសន៍ណែនាំ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ ក្រុមការងារមូលនិធិបរិស្ថានសកល (GEF) ក៏បានវាយតម្លៃខ្ពស់ចំពោះការអនុវត្តគម្រោងរបស់កម្ពុជា ជាពិសេសក្រសួងបរិស្ថាន។ តាមរយៈវេទិកានេះ និងកិច្ចសហប្រតិបត្តិការនានា កម្ពុជានឹងបន្តចែករំលែកលទ្ធផល បទពិសោធន៍ និងគំនិតថ្មីៗ ដើម្បីលើកកម្ពស់ការគ្រប់គ្រងតំបន់ការពារទេសភាព ការការពារ និងអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ី ស្របតាមយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន និងរួមចំណែកដល់ចក្ខុវិស័យកម្ពុជាជាប្រទេសអព្យាក្រឹត្យកាបូននៅឆ្នាំ២០៥០។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស្រី Allisar Chaker នាយកប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) មូលនិធិបរិស្ថានសកល (GEF) និងដៃគូពាក់ព័ន្ធផ្សេងទៀតដូចជា Wildlife Alliance, WCS, CI ចំពោះការគាំទ្ររបស់ពួកគេក្នុងការជំរុញការផ្លាស់ប្តូរឆ្ពោះទៅរកឯករាជ្យភាព ភាពធន់ដោយខ្លួនឯង និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
ទន្ទឹមនឹងការងារអភិរក្សធនធានធម្មជាតិ ក្រសួងបរិស្ថានក៏ផ្តោតលើការអភិវឌ្ឍសហគមន៍ តាមរយៈគំនិតផ្តួចផ្តើមឱ្យមានគម្រោងស្រូវ និងការចិញ្ចឹមសត្វ (គោ ក្របី ជ្រូក មាន់ ត្រី) រួមទាំងការលើកកម្ពស់ការដាំបន្លែ និងផ្សិត ដើម្បីកសាងជីវភាពប្រកបដោយនិរន្តរភាព។ ដែលនេះជាដំណោះស្រាយរួមគ្នាជាមួយវិស័យជាច្រើនដូចជា ឧស្សាហកម្ម ថាមពល កសិកម្ម រុក្ខាប្រមាញ់ សំណល់ និងទឹក ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ និងសហគមន៍។
លើសពីនេះ កម្ពុជាក៏បានជំរុញគោលនយោបាយអាកាសធាតុ និងជីវៈចម្រុះ: ក្រសួងបានសម្រេចការងារជាច្រើនដូចជា៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ២០២៤-២០៣៣ (នឹងប្រកាសផ្លូវការថ្ងៃទី២២ ឧសភា)។ របាយការណ៍ជាតិ២ឆ្នាំម្តង (BTR) ជូនលេខាធិការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ។ ផែនការបង្ហាញផ្លូវជាតិក្នុងការកាត់បន្ថយឧស្ម័នមេតានកម្ពុជា (Cambodia Methane Road) ជូន UNFCCC។ និងបានកំពុងរៀបចំផែនការជាតិរួមចំណែកការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ដំណាក់កាលទី៣ (NDC3.0) និងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រ និងផែនការសកម្មជាតិស្តីពីជីវៈចម្រុះ (NBSAP)។ កម្ពុជានឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការអភិរក្ស និងការប្រើប្រាស់ជីវៈចម្រុះសមុទ្រប្រកបដោយចីរភាពនៅក្រៅដែនយុត្តាធិការជាតិ (BBNJ)៕ អត្ថបទ៖ទូច សោភ័ណ






-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»