ព័ត៌មាន
ច្រកទ្វារព្រំដែនកម្ពុជា-វៀតណាម ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានរឹតបន្ដឹងការនាំចូលផ្លែទុរេន
ស្វាយរៀង ៖ លោកឧត្តមសេនីយន៏ត្រី ប៉ាង ឡេង នាយនគរបាលអន្តោប្រវេសន៏ ច្រកទ្វារព្រំដែនអន្តរជាតិព្រៃវល្ល័ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះបានប្រាប់ទូរទស្សន៏ BTV តាមទូរសព្ទ័អោយដឹងថា ការនាំផ្លែទុរេនស្រស់ពីវៀតណាមចូលមកលក់ចែកចាយនៅកម្ពុជាត្រូវបានបិទទាំងស្រុងបន្ទាប់ពី រាជរដ្ឋាភិបាល និងការចង្អុលបន្ថែមរបស់គណះអភិបាលខេត្តស្វាយរៀងកន្លងមក ដើម្បីបញ្ជៀសការចម្លងជំងឺមកលើរាងកាយមនុស្សបន្ទាប់ក្រសួងពាក់ពន្ធ័បានរកឃើញសារធាតុគីមីនៅលើផ្លែធុរេន ។
សូមបញ្ជាក់ថាស្វាយរៀងជាខេត្ត ដែលមានព្រំប្រទល់ដីតផែនជាមួយប្រទេសវៀតណាមប្រវែងជាង២០០គីឡូម៉ែត្រ ខេត្តមានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ អមច្រកទ្វេភាគី ច្រកតំបន់ និងច្រករបៀងមួយចំនួន បន្ទាប់ពីរាជរដ្ឋាភិបាលបានធ្វើការទប់ស្កាត់ចរាចរណ៍ផ្លែធុរេនរហូតពេលនេះតាមការអង្កេតទូទៅ គ្រប់ច្រកទ្វារពុំមានពលរដ្ឋឬឈ្មួញណាម្នាក់នាំទុរេនចូលនោះទេ ខណៈដែល មន្ត្រីមានសមត្ថកិច្ចតាមឃ្លាំមើល គ្រប់ការនាំទំនិញផ្សេងៗចូលតាមព្រំដែនកម្ពុជាវៀតណាមជាង២០០ គីឡូម៉ែត្រ។ ដោយ ៖ ភា សារិទ្ធ




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា