ព័ត៌មាន
ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ អញ្ជើញថ្លែងសុន្ទរកថាបិទវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម”
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចតេជោ ប្រធានព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទវេទិកាផ្សព្វផ្សាយស្តីពី “វឌ្ឍនភាព នៃការអនុវត្តប្រព័ន្ធគាំពារសង្គម”។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលតែងយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធគាំពារសង្គម និងបានធ្វើអន្តរាគមន៍ទាន់ពេលវេលាក្នុងដំណាក់កាលដែលប្រទេសកម្ពុជាជួបប្រទះវិបត្តិ និងគ្រោះអាសន្ននានា កន្លងមក ជាពិសេសក្នុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងអំពីប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ពីវឌ្ឍនភាព និងវិបុលភាពសង្គម ត្រូវយកចិត្តទុកដាក់លើកត្តា៣គឺ ជីវភាព សុខភាព និងចំណេះដឹង។ ប្រសិនបើនិយាយពីមូលធនមនុស្ស គឺយើងត្រូវយកចិត្តទុកដាក់ទៅលើកត្តា២គឺ សុខភាព និងសមត្ថភាព ដែលកត្តាទាំងពីរនេះ អាចជួយដោះស្រាយបញ្ហាសង្គមបានច្រើន។

ឯកឧត្តមបណ្ឌិត បានអំពាវនាវឱ្យមន្រ្តីរាជការ និងប្រជាជន ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ទទួលទានអាហារដែលមានអាហារូបត្ថម្ភ កាត់បន្ថយអាហារដែលមានរសជាតិដិត (ប្រៃ-ផ្អែមខ្លាំង) និងត្រូវហាត់ប្រាណជាប្រចាំ។ ទម្លាប់មើលថែសុខភាពបែបនេះ យើងទទួលបានសុខភាពកាន់តែរឹងមាំ ចំណេញថវិកា និងពេលវេលា ព្រមទាំងមិនបង្កើនជំងឺថែមទៀត៕







-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា