ព័ត៌មាន
ក្រសួងទេសចរណ៍ចុះសិក្សារៀបចំគោលដៅទេសចរណ៍ និងកញ្ចប់ទស្សនកិច្ចភ្នំគូលែន ដើម្បីជំរុញការស្នាក់ និងការដកបទពិសោធន៍ទេសចរណ៍ភ្នំគូលែន!
កាលពីថ្ងៃទី១៣-១៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារបច្ចេទេសក្រសួងទេសចរណ៍ ដឹកនាំដោយ លោក ម៉ែន ភារម្យ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំក្រុមការងារបានចុះសិក្សានៅលើទីតាំងជាក់ស្តែង សក្តានុពល ប្រមូលទិន្នន័យ និងស្វែងរកបញ្ហាប្រឈមក្នុងការអភិវឌ្ឍន៍ទេសចរណ៍ សម្រាប់រៀបចំឯកសារទស្សនទានស្តីពីវិធានគន្លឹះអភិវឌ្ឍន៍ទេសចរណ៍នៅឧទ្យានជាតិព្រះជ័យនរោត្តម-ភ្នំគូលែន (អតីតដែនដីរាជធានីបុរាណ “មហិន្ទ្របពត៌”) នៅតាមគោលដៅសំខាន់ៗមួយចំនួន ដោយមធ្យោបាយរថយន្ត ម៉ូតូ និងថ្នើរជើងរួមមាន៖ ១) សួនកេសរកូល សុខ អាន ២) ពើងតាខុ(ពើងជ្រួញ) ៣) ទឹកធ្លាក់ភ្នំគូលែន ៤) ស្ទឹងលិង្គ ១០០០ ៥) ព្រះអង្គធំ ៦) ស្នាក់ការឧទ្យានុរក្សខ្នងភ្នំ ៧) រមណីយដ្ឋានធីស័ក្តិ ៨) ទីតាំងថ្មដាប់ ៩) ទីតាំងបោះជំរំបេងមាលា ១០) ពើង ៧៥ ឬ Camps International site ១១) ភូមិខ្លាឃ្មុំ ១២) ប្រាសាទខ្លាឃ្មុំ ១២) ប្រាសាទក្រហម ១៣) សហគមន៍ទេសចរណ៍ពពេល ១៤) ពើងត្បាល់ ១៥) ប្រាសាទអារាមរោងចិន ១៦) ប្រាសាទអរផ្អុង ១៧) វត្តព្រះកាល ១៨) ល្អាងប្រចៀវ ១៩) ស្រះដំរី ២០) ប្រាសាទដំរីក្រាប និង២១) សហគមន៍ទេសចរណ៍ព្រៃធំអន្លង់ធំ.
ក្រុមការងារក៏បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនគោកធ្លក អាជ្ញាធរស្រុក/ឃុំ មេភូមិ វិស័យឯកជន និងប្រជាសហគមន៍ ដើម្បីទទួលបានព័ត៌មាន ទិន្នន័យ និងបញ្ហាប្រឈមនានា សំដៅរួមគ្នាដោះស្រាយ និងរៀបចំពង្រឹងគុណភាពផលិតផល/សេវាកម្ម ធនធានមនុស្ស និងសម្បទាទ្រទ្រង់នានា សំដៅជំរុញការស្នាក់នៅរបស់ទេសចរជាតិ-អន្តរជាតិ ក្នុងខ្សែទស្សនកិច្ច៖ ភ្នំពេញ-ភ្នំគូលែន-ក្រុងសៀមរាប និងក្រុងសៀមរាប-ភ្នំគូលែន-ភ្នំពេញ និងភ្ជាប់ការទស្សនាទៅកាន់គោលដៅជុំវិញនានាផងដែរ។









-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា