ព័ត៌មាន
សម្តេចធិបតីណែនាំក្រសួងរ៉ែកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ឱ្យបានចប់សព្វគ្រប់ទូទាំងប្រទេស
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះដែរ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំក្រសួងរ៉ែ និងថាមពលត្រូវសហការជាមួយគ្រប់ភាគីពាក់ព័ន្ធបន្តកំណត់តំបន់សក្តានុពលធនធានរ៉ែសំណង់ (Zoning) ឱ្យបានចប់សព្វគ្រប់នៅទូទាំងប្រទេស សំដៅធានាបានការអភិវឌ្ឍធនធានរ៉ែ ប្រកបដោយចីរភាព។
ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំដល់ក្រសួងរ៉ែ និងថាមពល ត្រូវពិនិត្យឱ្យបានម៉ត់ចត់ក្នុងការផ្តល់អាជ្ញាប័ណ្ណ ក្នុងការរុករកធនធានរ៉ែ ដោយធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថាន និងជីវភាព ឬបំពុលការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន គឺត្រូវបន្តជំរុញឱ្យក្រុមហ៊ុនវិនិយោគវិស័យរ៉ែ បង្កើនអត្ថប្រយោជន៍ជូនដល់សហគមន៍ និងរក្សាឱ្យបានសុខដុមនីយកម្មរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
សម្តេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានណែនាំក្រសួងរ៉ែ និង ថាមពល ត្រូវបន្តសហការជាមួយដៃគូឯកជនក្នុងវិស័យរ៉ែ ដើម្បីបង្កើនយថាប្រភេទផលិតផលរ៉ែ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុកជំនួសឱ្យការនាំចូល, បង្កើនការ នាំចេញ, បង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ និងបង្កើនចំណូលជូនជាតិ។ ក្នុងឱកាសនោះ សម្ដេចបានគាំទ្រ និងជំរុញនូវការអនុវត្តយន្តការមុតស្រួចរបស់ក្រសួងរ៉ែ និងថាមពល ក្នុងការប្រមូលចំណូលស្របច្បាប់ជូនរដ្ឋ និងធានឱ្យបាននូវការប្រកួតប្រជែងស្មើភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំក្រសួងរ៉ែ និងថាមពល ត្រូវលើកកម្ពស់សុវត្ថិភាព និងសុខុមាលភាពដល់ កម្មករនិយោជិតក្នុងវិស័យរ៉ែ, ជាពិសេសបន្តយកចិត្តទុកដាក់លើអភិក្រមរបស់សម្តេច «ព្រឹកមកធ្វើការ ល្ងាចទៅផ្ទះជួបជុំគ្រួសារប្រកបដោយសុវត្ថិភាព»។ ក្នុងន័យនេះ, សម្តេចបានណែនាំឱ្យក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ ត្រូវចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់នូវប្រកាសស្តីពីសុវត្ថិភាព និង សុខភាពអណ្តូងរ៉ែ របស់ក្រសួងរ៉ែ និងថាមពល។ សម្តេចក៏បានណែនាំឱ្យក្រសួងរ៉ែ និងសា្ថប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ត្រូវសហការគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យគ្រប់រូបភាព។
ជាមួយនឹងអត្ថប្រយោជន៍ជាច្រើននៃការវិនិយោគលើផលិតផលស៊ីម៉ងតិ៍, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងរ៉ែ និងថាមពល និងសមាគមឧស្សាហកម្មស៊ីម៉ងតិ៍កម្ពុជា បន្តខិតខំ ស្វែងរកទីផ្សារបន្ថែមទៀត ក្នុងការនាំចេញផលិតផលស៊ីម៉ងត៍របស់កម្ពុជាទៅកាន់ទីផ្សារ អន្តរជាតិឱ្យបានច្រើន៕







-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា