ព័ត៌មាន
សម្ដេចធិបតី ណែនាំដល់ក្រសួងរ៉ែ និងស្ថាប័នពាក់ព័ន្ធ សិក្សាពីការបូមខ្សាច់នៅផ្នែកខាងលើទន្លេមេគង្គ
ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ងតិ៍ ស្ថិតនៅតំបន់ហោងសំណំ ក្នុងភូមិមនោរម្យ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២០ ខែឧសភានេះដែរ សម្ដេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរ៉ែ និងថាមពល និងក្រសួង ស្ថាប័នពាក់ព័ន្ធ សិក្សា ពិនិត្យអំពីការមូមយកខ្សាច់នៅផ្នែកខាងលើទន្លេមេគង្គ ដូចជានៅខេត្តក្រចេះជាដើមចៀសវាងការបូមខុសកន្លែង ខុសបច្ចេកទេសធ្វើឱ្យបាក់ដីនៅតាមតំបន់ផ្សេងត។

ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានណែនាំស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិពាក់ព័ន្ធ ត្រូវចូលរួមកាត់បន្ថយការិយាធិបតេយ្យ ដើម្បីសម្រួល និងគាំទ្រវិស័យឯកជន ក្នុងការអភិវឌ្ឍវិស័យរ៉ែ, តាមរយៈកិច្ច សហការចាប់តាំងពីដំណាក់កាលនៃការសិក្សាស្រាវជ្រាវ និងរុករករហូតដល់ការធ្វើអាជីវកម្ម។ ចំពោះផលិតផលរ៉ែ ដែលអាចនាំចេញទៅក្រៅប្រទេសបាន ដូចជា៖ ស៊ីម៉ងត៍, ថ្មអារ, រ៉ែមាស, រ៉ែដែក និងម្សៅថ្មក្វាតជាដើម, សម្ដេចក៏បានណែនាំដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសម្របសម្រួល និងផ្ដល់ការគាំទ្រចាំបាច់សម្រាប់ការនាំចេញប្រកបដោយប្រសិទ្ធភាពខ្ពស់ សំដៅពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
សម្តេចបានថ្លែងថា ជាការពិត, កម្ពុជាត្រូវការចំណូល, ត្រូវការបង្កើតការងារជូនប្រជាពលរដ្ឋ, ត្រូវការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប៉ុន្តែក៏ត្រូវទទួលខុសត្រូវ និងគិតគូរអំពីផលប៉ះពាល់ដល់បរិស្ថាន និងសង្គមជាតិផងដែរ។ ជាក់ស្ដែង ក្នុងរយៈពេល ១០០ថ្ងៃដំបូង នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា, សម្តេចបានកំណត់តំបន់ព្រៃឡង់ជាតំបន់ក្រហម ដោយពុំអនុញ្ញាតឱ្យផ្ដល់គម្រោងរ៉ែថ្មីបន្ថែមទៀត នៅតំបន់នោះទេ រីឯគម្រោងដែលមាន ស្រាប់ ត្រូវពិនិត្យមើលឆ្កៀលចេញនូវតំបន់ដែលពុំមានសក្តានុពលរ៉ែ។
បន្ថែមពីនេះទៀត,នៅដើមឆ្នាំនេះ សម្តេចបានសម្រេចដកហូតតំបន់អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែមួយកន្លែងនៅតំបន់ភ្នំកំពង់ត្រាច ខេត្តកំពត ឱ្យរក្សាទុកជាតំបន់អភិរក្ស សម្រាប់ជាកន្លែង សាសនា, វប្បធម៌ និងទេសចរណ៍។
ក្នុងឱកាសនោះសម្ដេចធិបតី បានគូសបញ្ជាក់បន្ថែម អំពីសារសំខាន់នៃផលដែលទទួលបានពីការវិនិយោគលើវិស័យរ៉ែនៅកម្ពុជា តាមរយៈការវិនិយោគរោងចក្រស៊ីម៉ងត៍ នៅថ្ងៃនេះ ក្នុងនោះ៖ ១/ បង្កើតការវិនិយោគក្នុងស្រុកកាន់តែច្រើន និងអភិវឌ្ឍដល់មូលដ្ឋាន, ២/ បង្កើតឱកាសការងារជូនដល់ប្រជាពលរដ្ឋ, បង្កើនប្រាក់ចំណូល និង ៣/ ការចូលរួមចំណែកជួយដល់ការកសាងសហគមន៍។ អាស្រ័យហេតុនេះ, សូមគ្រប់អង្គប្រតិបត្តិទាំងអស់ គ្រប់ស្ថាប័ន ខិតខំចូលរួមសហការ, បង្កលក្ខណៈ ដើម្បីធានាដល់ដំណើរការក្រុមហ៊ុនកាន់តែវិវត្តទៅមុខ និង ចីរភាព។ ជាមួយគ្នានេះ, សូមម្ចាស់ក្រុមហ៊ុន ត្រូវថែរក្សាឱ្យបាននូវគោលការណ៍ នៃក្រមប្រតិបត្តិក្នុងការយកចិត្តទុកដាក់ថែទាំសុខុមាលភាពអ្នកធ្វើការ, ថែរក្សាបរិស្ថាន និងការពារផលប៉ះពាល់ផ្សេងៗ ឱ្យបានជាអតិបរមា៕អត្ថបទ៖ វ៉ន ដារ៉ា
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា