ព័ត៌មាន
មន្ត្រីថ្នាក់ដឹកនាំខេត្តព្រះសង្ឃពលរដ្ឋខេត្តស្វាយរៀងប្រារព្ធទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំ២០២៥
ស្វាយរៀង ÷ មន្ត្រីថ្នាក់ដឹកនាំខេត្ត កងកម្លាំងទាំង៣ ព្រះសង្ឃ ពលរដ្ឋ សិស្សនិសិត្យ ខេត្តស្វាយរៀង ប្រមាណជាង១ពាន់អង្គ/នាក់ដឹកនាំដោយ ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត នៅថ្ងៃទី២០ខែឧសភា ឆ្នាំ២០២៥នេះបាននិមន្ត និងអញ្ជើញមកជួបជុំប្រារព្ធពិធីទិវាជាតិនៃការចងចាំ២០ឧសភាឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តធ្វើឡើងនៅមណ្ឌលឧក្រិដ្ឋកម្មប្រលយ័ពូជសាសន៏ភូមិតាណរ សង្កាត់ស្វាយតឿ ក្រុងនិងខេត្តស្វាយរៀង។
ឯកឧត្តម ប៉េង ពោធិសា អភិបាលខេត្ត បានអញ្ជើញអានខ្លឹមសារលិខិតសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារជាអាទិ៍ ថ្ងៃនេះយើងបានជួបជុំគ្នានៅក្នុងបរិវេណទីលានវិមានតម្កល់អដ្ឋិធាតុជនរងគ្រោះ ដោយរបបប្រល័យពូជសាសន៍ នៅភូមិតាណរក្នុងមនោសញ្ចេតនាក្តុកក្តួល ដើម្បីប្រារព្ធទិវាជាតិចងចាំ២០ ប្រវត្តិសាស្ត្ររំលឹកនិងគោរពវិញ្ញាណក្ខន្ធប្រជាជនកម្ពុជារាប់លាននាក់ ដែលបានស្លាប់ដោយអំពើព្រៃផ្សៃដែលរបបកម្ពុជាប្រជាធិបតេយ្យ បានអនុវត្តរយៈពេល ៣ឆ្នាំ៨ ខែ ២០ថ្ងៃ ចាប់ពីក្រោយថ្ងៃជ័យជំនះរបស់ប្រជាជនកម្ពុជាលើពួកចក្រព័ត្តអាមេរិក និងរបបលន់ ណុល នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥។
ខ្លឹមសារលិខិតក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះវីរភាពដ៏អង់អាចក្លាហានរបស់សម្ដេចទាំងបី និងលំឱនកាយគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារីដែលបានរួមចំណែកធ្វើការរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាអោយរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យស្តាប្រទេសជាតិអោយបានរស់រាន់ឡើងវិញរហូតបាត់បង់អាយុជីវិត ។
ស្ថិតក្នុងបរិយាកាសពោពេញទៅដោយកំហឹង និងរលឹកឡើងវិញនៃការធ្វើទុកបុកម្និញនៃរបបកម្ពុជាប្រជាធិបតេយ្យ តំណាងអ្នកចូលរួមបានមានចំណាប់អារម្មណ៏ជាបន្តបន្ទាប់យ៉ាង។
សូមបញ្ជាក់ថានៅក្នុងទិវាជាតិចងចាំ ២០ឧសភា គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត មន្ត្រីរាជការ កងកម្លាំងទាំង៣និងពលរដ្ឋក៏បានរាប់បាតប្រគេនព្រះសង្ឃដាឆ្លងឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធបងប្អូនរួមជាតិដែលបនប្រល័យពូជសាសន៍បានកាប់សម្លាប់ចំនួនជាង១០០អង្គផងដែរ ។







-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា