ព័ត៌មាន
សហជីព-កម្មករសម្តែងការដឹងគុណសន្តិភាព ខណៈកម្ពុជាប្រារព្ធទិវាជាតិនៃការចងចាំ ២០ ឧសភា
ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជនកម្ពុជាគ្រប់ៗរូបចងចាំមិនអាចបំភ្លេចបានក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោរឃៅ និងខ្មៅងងឹត។ ក្រុមសហជីព និងកម្មករ កម្មការិនីរោងចក្រកាត់ដេរ បានសម្តែងការដឹងគុណ និងអរគុណសន្តិភាព ពីព្រោះការរស់នៅសព្វថ្ងៃមានភាពសម្បូរសប្បាយពេញលេញ និងមានប្រាក់ចំណូលទៀងទាត់ពីការងារបច្ចុប្បន្ន។

លោក សំ វុទ្ធី ប្រធានសហជីពសំឡេងយុវជនខ្មែរប្រចាំនៅរោងចក្រកាត់ដេរ ស៊ីជី ក្លូរី ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ បាននិយាយប្រាប់ព័ត៌មាន ប៊ីធីវី ឱ្យដឹងថា ដោយសារប្រទេសមានសុខសន្តិភាព ទើបធ្វើឱ្យការរស់នៅរបស់លោក និងកម្មករនិយោជិតទាំងអស់មានភាពសុខសាន្ត ជួបជុំគ្រួសារបងប្អូន និងផ្តល់ឱកាសការងារឱ្យរកប្រាក់ចំណូលចិញ្ចឹមគ្រួសារបានយ៉ាងស្រួល។ លោកបន្តថា តម្លៃនៃសន្តិភាពបានផ្តល់ឱកាសដល់ប្រជាពលរដ្ឋគ្រប់រូបឱ្យមានការងារធ្វើ មានការជួបជុំគ្រួសារដែលជាសេចក្តីសុខរបស់ប្រជាជាតិកម្ពុជាចង់បាន។

សហជីពរូបនេះ បានសម្តែងការអរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់កម្មករនិយោជិត តាមរយៈការដាក់ចេញនូវគោលការណ៍នានា សំដៅរក្សាឲ្យបាននូវសុខដុមរមនាក្នុងទំនាក់ទំនងវិជ្ជាជីវៈ និងការទទួលបាននូវសុខមាលភាពសង្គម និងអត្ថប្រយោជន៍ផ្សេងៗ។

មិនខុសគ្នាខាងលើនេះ កម្មករ កម្មការនី បានបង្ហាញការអរគុណសន្តិភាពនេះបំផុត ពីព្រោះសន្តិភាពពិតជាបានផ្តល់នូវឱកាសយ៉ាងច្រើន ទាំងការរស់នៅជួបជុំគ្រួសារ និងមានឱកាសធ្វើការងារដែលពេញចិត្ត ជាពិសេសនៅក្នុងរោងចក្រ ដែលមានប្រាក់ខែសមរម្យ បើកទៀងទាត់ ដែលអាចចិញ្ចឹមជីវភាពគ្រួសារដូចសព្វថ្ងៃ។
កម្មករ កម្មការនី បានលើកឡើងស្រដៀងគ្នាទៀតថា បើទោះបីជាកើតមិនទាន់ក្នុងរបបប្រល័យពូជសាសន៍នេះ និងមិនបានឆ្លងកាត់រឿងរ៉ាវជាក់ស្តែង ប៉ុន្តែអ្វីដែលបានដឹង គឺតាមរយៈជីដូនជីតា និងឪពុកម្តាយ និងតាមឯកសារផ្សេងៗ ដែលចាត់ទុកថា ជាថ្ងៃចងចាំមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់ជំនាន់ពីអំពើឃោរឃៅ និងសោកនាដកម្ម ដែលបានកើតឡើងចំពោះប្រទេសជាតិ និងប្រជាជនទាំងមូលក្នុងរបបប្រល័យពូជសាសន៍នេះ។

សហជីព និងកម្មករនិយោជិតទាំងនេះ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចងចាំប្រវត្តិសាស្រ្តដែលបានកើតឡើងនាពេលកន្លងមកនេះ ដើម្បីកុំឱ្យរបបនេះវិលត្រឡប់មកវិញ ដោយត្រូវចូលរួមយ៉ាងណាថែរក្សាការពារសន្តិភាពឱ្យបានគង់វង្ស ពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិឱ្យកាន់តែរីកចម្រើនទៅមុខបន្ថែមទៀត។ សូមបញ្ជាក់ថា ទិវាជាតិនៃការចងចាំ ២០ ឧសភា ជាការរំលឹកដល់វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់បង់ជីវិត នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា