ព័ត៌មាន
ក្រសួងការងារអំពាវនាវកម្មកររោងចក្រ គល័រ ស្តារ ជឿជាក់ និងរង់ចាំការដោះស្រាយបន្ថែម ខណៈក្រុមហ៊ុនឯកភាព៤ចំណុច
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារអំពាវនាវកម្មករនិយោជិត ក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ ឱ្យជឿជាក់ និងរងចាំការដោះស្រាយរបស់ក្រសួង ចៀសវាងការយកជម្រើសតវ៉ាដោយការបិទផ្លូវសាធារណៈ ខណៈគិតត្រឹមព្រឹកថ្ងៃនេះ ក្រោមការសម្របសម្រួលរបស់ក្រសួង ក្រុមហ៊ុនបានឯកភាពទូទាត់ចំនួន ៤ចំណុច ស្របទៅតាមច្បាប់។

នៅក្នុងសេចក្តីជូនដំណឹង ស្តីពីដំណោះស្រាយនៅក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ ចេញផ្សាយនៅរសៀលថ្ងៃទី២០ ឧសភា ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានឱ្យដឹងថា ៤ចំណុចសំខាន់ៗដែលភាគីក្រុមហ៊ុន និងកម្មករនិយោជិតបានឯកភាពនោះ រួមមាន៖ ១. ប្រាក់ឈ្នួលដែលមិនទាន់បានបើក ២. ប្រាក់បំណាច់ទូទាត់ជួសការឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់ ៣. ប្រាក់បំណាច់ជួសការជូនដំណឹងមុន និង៤. ប្រាក់បំណាច់អតីតភាពការងារ។

បើតាម ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាល បានលើកឡើងថា តាមរយៈដំណោះស្រាយជាបន្តបន្ទាប់របស់ក្រសួងក្នុងករណីនេះ ដោយសារមានការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមិនបណ្ដែតបណ្ដោយ ព្រងើយកន្តើយចំពោះបញ្ហារបស់កម្មករ កម្មការិនី ក៏ដូចជានិយោជកនោះទេ និងផ្តល់ដំណោះស្រាយលឿនរហ័សស្របតាមច្បាប់ដែលធានាប្រយោជន៍ជូនទាំងកម្មករ និងនិយោជក។
ឯកឧត្តមអ្នកនាំពាក្យ បានបញ្ជាក់បន្ថែមថា ក្រសួងការងារតាមរយៈមន្ត្រីជំនាញបានយកចិត្តទុកដាក់នៅតម្កល់ផលប្រយោជន៍របស់កម្មករ និងនិយោជកស្របតាមច្បាប់ដែលមានចែង។ ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវកម្មករ កម្មការិនី និងសាធារណជនទាំងអស់ សូមបន្តជឿជាក់ និងទុកចិត្តមកលើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

សូមបញ្ជាក់ថា ការផ្ទុះការតវ៉ា និងបិទផ្លូវ២១៧ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ របស់កម្មករ កម្មការិនីរបស់ក្រុមហ៊ុន គល័រ ស្តារ (ខេមបូឌា) ប្រដាក់ បានកើតឡើងដោយសារក្រុមហ៊ុន នឹងប្តូរពីរទីតាំងចាស់ទៅទីតាំងថ្មីនៅស្ថិតខេត្តតាកែវ វិញ ដែលមានចម្ងាយប្រមាណ៣៥គីឡូពីទីតាំងបច្ចុប្បន្ន៕ អត្ថបទ៖ ឈិត បូរ៉ាវី



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា