ព័ត៌មាន
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញបច្ចេកវិទ្យាឌីជីថល ជាមួយសាកលវិទ្យាល័យជាតិ CHUNGBUK សាធារណរដ្ឋកូរ៉េ
នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់ ស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញបច្ចេកវិទ្យាឌីជីថល (Memorandum of Understanding on the Provision of Scholarships for Master’s and Doctoral Studies) ជាមួយសាកវិទ្យាល័យជាតិ CHUNGBUK សាធារណរដ្ឋកូរ៉េ តំណាងដោយលោក Go Chang-Seop ប្រធានសាកលវិទ្យាល័យជាតិ Chungbuk នៃសាធារណរដ្ឋកូរ៉េ។

ការចុះអនុស្សរណៈនៃការយោគយល់នេះ ធ្វើឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរការសិក្សាក្នុងវិស័យអប់រំ ព្រមទាំងការស្រាវជ្រាវរវាង ក.ប.ទ. និង សាកវិទ្យាល័យជាតិ CHUNGBUK សាធារណរដ្ឋកូរ៉េ ជាពិសេសផ្តោតលើបច្ចេកវិទ្យាឌីជីថល ការបង្កើតថ្នាលបញ្ញាសិប្បនិម្មិត (AI) ដើម្បីលើកកម្ពស់កម្មវិធីអភិវឌ្ឍន៍ធនធានមនុស្ស AI កម្ពុជា និងកម្មវិធីអភិវឌ្ឍន៍ទេពកោសល្យទិន្នន័យធំ។

គោលបំណងនៃអនុស្សរណៈនេះ ផ្ដោតសំខាន់លើការអនុវត្តសកម្មភាពដើម្បីសម្រេចបាននូវ៖ (១) ការអនុវត្តកម្មវិធីបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតលើជំនាញ AI (២) សកម្មភាពស្រាវជ្រាវរួមគ្នាក្នុងវិស័យ AI (៣) កម្មវិធីផ្លាស់ប្តូរមហាវិទ្យាល័យ បុគ្គលិកស្រាវជ្រាវ និងនិស្សិត (៤) កម្មវិធីផ្លាស់ប្តូរសម្ភារៈវិទ្យាសាស្ត្រ ការបោះពុម្ពផ្សព្វផ្សាយ និងព័ត៌មាន (៥) សហការរៀបចំសន្និសីទ វគ្គបណ្ដុះបណ្ដាលនិងសិក្ខាសាលា និង (៦) ផ្នែកផ្សេងទៀតដែលមានផលប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថាន Korea Advanced Institute of Science and Technology (KAIST) របស់ក្រសួង Ministry of Science and ICT ដើម្បីពិភាក្សាការងារ និងពិនិត្យលទ្ធភាពបញ្ជូននិស្សិតកម្ពុជាមកសិក្សានៅវិទ្យាស្ថាននេះ ដើម្បីអភិវឌ្ឍន៍ធនធនមនុស្សកម្ពុជាក្នុងវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ លើសពីនេះទៀត ឯកឧត្តមរដ្ឋលេខាធិការ ក៏បានធ្វើទស្សនកិច្ចទៅកាន់ Korea Institute of Science and Technology Information (KISTI) ដែលជាវិទ្យាស្ថានស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាថ្នាក់ជាតិរបស់សាធារណរដ្ឋកូរ៉េ ទៅការលើស្រាវជ្រាវ និងអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីសិក្សាពីឧត្តមានុវត្តន៍សម្រាប់ការអនុវត្តនៅកម្ពុជាផងដែរ៕






-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម