ព័ត៌មាន
ផ្លូវជនបទ១ខ្សែនៅស្រុកចំការលើ បានស្ថាបនាស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាព
កំពង់ចាម ៖ មន្រ្តីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ កោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ ខ្សែ នៅស្រុកចំការលើ ខេត្តកំពង់ចាម បានអនុវត្តស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុញការ ប្រើប្រាស់ឱ្យបានយូរអង្វែង។
ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២៥ នេះ បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ ពីរជាន់ DBST ចំនួន១ខ្សែ ប្រវែង ៣ ១០០ ម៉ែត្រ, ទទឹង ៦ ម៉ែត្រ, ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស និងសាងសង់លូប្រអប់ មុខមួយចំនួន ១ កន្លែង, លូមូលមុខពីរចំនួន ៣ កន្លែង លូមូលមុខមួយចំនួន ២ កន្លែង, លូមូលមុខមួយគ្មានស្លាបចំនួន ១ កន្លែង, អណ្ដូងលូចំនួន ២ កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំជយោ ទៅភូមិអូរវាយ ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម។
ជុំវិញផ្លូវខាងលើនេះ, ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានផ្លូវលំជនបទ ដែលបានខិតខំប្រែងស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ DBST សម្រេចបានតាមផែនការ ដោយបានអនុវត្តស្របតាមបច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាព ខ្ពស់ នេះគឺជាការចូលរួមចំណែកលើកកម្ពស់ដល់គមនាគមន៍ មានផ្លូវល្អសម្រាប់ធ្វើដំណើរ កាត់បន្ថយពេលវេលា និងចំណាយផ្សេងៗ នៅក្នុងការរកស៊ីទទួលទាន និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាជនគ្រប់ទិសទីនៅទូទាំងប្រទេស។
ឯកឧត្តម សាន វិសាល បានសង្កត់ធ្ងន់ថា តាមរយៈការអភិវឌ្ឍន៍ផ្លូវនៅតាមជនបទនេះ, ក្រសួងអភិវឌ្ឍន៍ជនបទ ដែលជា សេនាធិការរាជរដ្ឋាភិបាល បានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ដឹកជញ្ជូននៅ ជនបទ ជាក់ស្តែងមកដល់ពេលនេះ ក្រសួងបានស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទសរុបបានចំនួនជាង ៥ ម៉ឺនគីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ ក៏បានស្ថាបនារាប់ពាន់គីឡូម៉ែត្រផងដែរ។ បច្ចុប្បន្ន, ជុំវិញផ្លូវកៅស៊ូនេះដែរ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុង ប្រែ ក្លាយផ្លូវក្រាលក្រួសជាច្រើនខ្សែ ទៅជាផ្លូវក្រាលកៅស៊ូ ឬផ្លូវបេតុង សំដៅធានាបានការប្រើប្រាស់យូរអង្វែង ដើម្បីជំរុញដំណើរអន្តរកម្ម ផ្នែកសង្គម-សេដ្ឋកិច្ច និងការផ្សារភ្ជាប់សកម្មភាពធុរកិច្ចផ្សេងៗ រវាងតំបន់ជនបទនិងទីប្រជុំជន៕
អត្ថបទ៖សុនរ៉ាឌី










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា