ព័ត៌មាន
សម្ដេចធិបតី ទើបចុះហត្ថលេខាឱ្យជ្រើសរើសអ្នកមានគុណវុឌ្ឍិចូលវិស័យអប់រំ និងសុខាភិបាលតាមកិច្ចសន្យា
ក្នុងឱកាសអញ្ជើញសម្ពោធសមិទ្ធផលកំណែទម្រង់វិទ្យាស្ថានជាតិអប់រំ និងប្រគល់សញ្ញាបត្រជូននិស្សិត និងគរុនិស្សិត នៃវិទ្យាស្ថានជាតិអប់រំនៅព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍បញ្ជាក់ថា ដើម្បីជ្រើសរើសធនធានមនុស្សបន្ថែមបំពេញតម្រូវការលើវិស័យអប់រំ និងវិស័យសុខាភិបាល កាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ម្សិលមិញនេះ សម្ដេចទើតែចុះហត្ថលេខាលើអនុក្រឹត្យឱ្យជ្រើសរើសអ្នកមានគុណវុឌ្ឍិឱ្យចូលវិស័យអប់រំ និងសុខាភិបាលតាមរយៈសម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យ ដល់ថ្នាក់ទី១២។ រីឯសុខាភិបាលចាប់ពីឲ្យប៉ុស្តិ៍សុខភាព ដល់ពេទ្យបង្អែកស្រុក។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថា តាមរយៈយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានបន្តពង្រីកការផ្ដល់សេវាជាអាទិភាពលើវិស័យអប់រំ និងវិស័យសុខាភិបាលឱ្យទៅដល់មូលដ្ឋានសម្រាប់ផ្ដល់ជូនដល់ប្រជាពលរដ្ឋ។ ស្របពេលជាមួយគ្នានេះនៅតាមបណ្ដាខេត្ត និងតំបន់ជនបទមួយចំនួនមានការខ្វះខាតធនធានមនុស្ស ក្នុងវិស័យអប់រំ និងសុខាភិបាល ក្នុងនោះ សម្រាប់អប់រំ គឺជ្រើសអ្នកបង្រៀនពីមត្តេយ្យដល់ថ្នាក់ទី១២។ រីឯសុខាភិបាលជ្រើសរើសឱ្យចូលបម្រើការងារចាប់ពីប៉ុស្តិ៍សុខភាពដល់ពេទ្យបង្អែកស្រុក។
បើតាមប្រសាសន៍របស់សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អនុក្រឹតថ្មីសម្រាប់ការជ្រើសរើសធនធានមនុស្សឱ្យចូលបម្រើការក្នុងវិស័យអប់រំ និងសុខាភិបាលនេះ មានគោលដៅចូលរួមធានាដល់បរិមាណ និងគុណភាព នៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល នៅតាមមូលដ្ឋាន ដែលកំពុងតែប្រឈមមុខនឹងកង្វះខាតធនធានមនុស្ស។ សម្តេចបញ្ជាក់ ការជ្រើសរើសមន្ត្រីកិច្ចសន្យាកម្រិតបច្ចេកទេសនេះ គឺត្រូវផ្តល់អាទិភាព ដល់អ្នកដែលមានគុណវុឌ្ឍិនៅក្នុងមូលដ្ឋានដែលមានតម្រូវការនៅទីនោះស្រាប់ និងត្រូវមាននិយាម និងស្តង់ដាច្បាស់លាស់ដោយឈរលើគោលការណ៍ «រើសឱ្យត្រូវ បំពេញឱ្យត្រូវ ហើយរក្សាឱ្យនៅ»៕ អត្ថបទ៖ វ៉ន ដារ៉ា




-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម