ព័ត៌មាន
មន្ត្រីរាជការ និងពលរដ្ឋនៅភ្នំពេញបន្តនាំគ្នាមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ធានាភាពស៊ាំសហគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
មន្ត្រីរាជការ ប្រជាពលរដ្ឋទូទៅ ក្នុងរាជធានីភ្នំពេញ បានអញ្ជើញមកចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំសហគមន៍ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ពីក្រុមការងារគ្រូពេទ្យ នៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ។
បើតាមលោកវេជ្ជបណ្ឌិត ឃី សុខខេង អនុប្រធានមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ទទួលបន្ទុកបច្ចេកទេស តំណាងលោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ភ នាយកមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ថ្លែងប្រាប់ BTV ឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានខណ្ឌ ឬស្សីកែវ និងខណ្ឌជ្រោយចង្រ្វា នៅថ្ងៃនេះបានបន្តមកទទួលថ្នាំបង្ការជំងឺកូវីដ-១៩ ដោយស្ថានភាពបច្ចុប្បន្នមានការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ បំប្លែងថ្មីនៅតែបន្តកើតមាន។ ដូច្នេះដើម្បីបង្ការការពារជំងឺកូវីដ-១៩ លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ មានអាយុចាប់ពី១២ឆ្នាំឡើងទៅ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ។
ចំណែកមន្ត្រីរាជការ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ មកចាក់វ៉ាក់សាំងកូវីដ-១៩ នៅក្នុងមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានយល់ថា ការមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសបន្ថែម គឺបានការពារសុខភាពបានយ៉ាងច្រើន ស្របពេលដែលជំងឺកូវីដ-១៩ កំពុងរីករាលដាលឡើងវិញ។
ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត ឃី សុខខេង បញ្ជាក់ទៀតថា ក្រៅពីផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ មនី្ទរពេទ្យបង្អែក ក៏មានផ្តល់សេវាកម្មជាច្រើន ជូនបងប្អូនប្រជាពលរដ្ឋ ដូចជា៖ជំងឺមិនឆ្លង ទឹកនោមផ្អែម លើសសម្ពាធឈាម ជំងឺកាមរោគ ជំងឺអេដស៍ ផ្នែកជំងឺទូទៅ ផ្នែកសម្ភព និងពិនិត្យផ្ទៃពោះ ជាពិសេសចាប់ពីខែឧសភានេះ គឺជារដូវគ្រុនឈាម សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្ន៕ អត្ថបទ រដ្ឋា








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា