ព័ត៌មាន
ក្រោយផុតឱសានវាទ អតីតសណ្ឋាគារអង្គរមានជ័យ ត្រូវបានគណៈកម្មការចម្រុះចុះហ៊ុំព័ទ្ធ នៅថ្ងៃនេះ ដោយសារអគារមានសភាពចាស់ទ្រុឌទ្រោម
ភ្នំពេញ៖ ក្រោយរយៈពេល១៥ថ្ងៃ នៃថ្ងៃឱសានវាទ ក្រុមការងារគណះកម្មការចម្រុះ បានចុះទៅហ៊ុំព័ទ្ធអគារសហកម្មសិទ្ធ ( អតីតសណ្ឋាគារអង្គរមានជ័យ ) ស្ថិតតាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

ការចុះហ៊ុំព័ទ្ធនេះធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ ដោយក្រុមការងារបច្ចេកទេសជំនាញ នៃក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ សហការជាមួយអាជ្ញាធរមូលដ្ឋានរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយលោកថេង សុថុល អភិបាលខណ្ឌ។

ឯកឧត្តម ខៀវ ប៊ូរិន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយ៍កម្ម និងសំណង់ ដែលជាប្រធានក្រុមការងារក្រសួងទទួលដោះស្រាយការសម្របសម្រួលការងារ បានប្រាប់ឱ្យដឹងថា ការងារនេះ ក្រុមជំនាញបានចំណាយពេលជិត៩ខែមកហើយ ក្នុងការដោះស្រាយគោលនយោបាយសម្របសម្រួល ជូនពលរដ្ឋ៦៥គ្រួសារ ដែលរស់នៅក្នុងអគារសហកម្មសិទ្ធិនេះ ខណៈបច្ចុប្បន្នមាន៦១គ្រួសារ បានទទួលយកការដោះស្រាយ និង០៤គ្រួសារទៀតពុំទាន់សម្របសម្រួលត្រូវនៅឡើយ ។

ដោយកត្តាព្រួយបារម្ភខ្ពស់ ពីគុណភាពសំណង់មានសភាពចាស់ទ្រុឌទ្រោម ដែលអាចប្រឈមនឹងការបាក់រលំជាយថាហេតុបានគ្រប់ពេល ទើបក្រសួងរៀបចំដែនដី ដែលជាក្រសួងជំនាញ លើការគ្រប់គ្រងសំណង់ ត្រូវចាំបាច់គិតគូរ និងដោះស្រាយកិច្ចការងារនេះឱ្យបានលឿន និងរហ័សបំផុត ។

លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ឱ្យដឹងថា ៖ ក្នុងនាមអាជ្ញាធរដែនដី លោកបានណែនាំឱ្យមន្ត្រីចុះផ្សព្វផ្សាយឱ្យបានទូលំទូលាយទៅកាន់ពលរដ្ឋទាំងអស់ដែលរស់នៅជុំវិញតំបន់នោះ ឱ្យបង្កើនស្មារតីប្រុងប្រយ័ត្នខ្ពស់ ព្រោះស្ថានភាពអគារ អាចប្រឈមនឹងការបាក់រលំបានដោយមិនកំណត់ពេលវេលានោះឡើយ ។

សូមបញ្ជាក់ថា អគារសហកម្មសិទ្ធិ (អតីតសណ្ឋាគារអង្គរមានជ័យ) មានក្រឡាផ្ទៃបាតទំហំសរុប ៥៩០ម៉ែត្រការ៉េ មានកម្ពស់ ៦ជាន់ ស្មើនឹង ១០៧បន្ទប់ ។ អាគារនេះ មានទីតាំងស្ថិតនៅលើផ្លូវកែងរវាងមហាវិថីព្រះមុនីវង្សនិង មហាវិថីកម្ពុជាក្រោម ស្ថិតនៅក្នុងភូមិ១ សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ត្រូវបានសាងសង់ឡើងតាំង ពីអំឡុងឆ្នាំ១៩៥០ គិតមកដល់បច្ចុប្បន្ន សំណង់អគារនេះមានអាយុ ៧៥ឆ្នាំហើយ ៕ អត្ថបទ ៖ កុម្ភះ



-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា