ព័ត៌មាន
សាធារណជនផុលផុសចូលរួមក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» គាំទ្រមន្ទីរពេទ្យគន្ធបុប្ផា
បន្ទាប់ពីមានការជូនដំណឹងស្ដីពីការរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជា,សាធារណជនផុលផុសបានចូលរួមបរិច្ចាគថវិការក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាជួយគាំទ្រសកម្មភាពមនុស្សធម៌របស់មន្ទីរពេទ្យគន្ធបុប្ផា។
សាធារណជន នៅថ្ងៃទី២១ខែឧសភានេះ បានប្រាប់BTVឲ្យដឹងថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ និងធ្លាប់មានកូនចៅចូលសម្រាកព្យាលបាលនៅមន្ទីរពេទ្យគន្ធបុប្ផា គឺមិនអាចភ្លេចគុណឡើយចំពោះមន្ទីរពេទ្យនេះ ដែលបានជួយស្រោចស្រង់អាយុជីវិតសាច់ញាត្តិរបស់ពួកគេ។ លើសពីនេះ សាធារណៈបានគាំទ្រ និងពេញចិត្តបរិច្ចាគថវិកាក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីរួមគ្នាជួយគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាឱ្យដំណើរជារៀងរហូត។
នៅក្នុងបណ្តាញហ្វេសប៊ុកវិញ សាធារណជនផុលផុសក៍បានចូលរួមផ្សព្វផ្សាយ និងបរិច្ចាគថវិកាតាមលទ្ធភាពរៀងៗខ្លួនក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដោយក្នុងនោះមានគណនីហ្វេសប៊ុកជាច្រើនដូចជា៖ តារាចម្រៀង លោក ម៉ាន់ វណ្ណដា បានបរិច្ចាគថវិកា១០លានរៀល ឧញ៉ា នឹម វណ្ណៈ ១ពាន់ដុល្លា វ៉ាន់ណារី សេង ២៤ម៉ឺនរៀល និង បូរ៉ាវី លក្ខណ៍ ១ម៉ឺនរៀលជាដើម។
បើតាមសេចក្តីជូនដំណឹងរបស់មូលនិធិគន្ធបុប្ផាកម្ពុជាចេញផ្សាយនៅពេលថ្មីៗនេះ បានឲ្យដឹងថា ក្រោមគំនិតផ្តួចផ្តើមដ៍ខ្ពង់ខ្ពស់របស់លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា,មូលនិធិនឹងរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដែលមានរយៈពេល១ខែពេញ ពោលចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២៥ ដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ១មិថុនា និងជាការរម្លឹកឱ្យមានការបន្តចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ នៅកម្ពុជា ក្នុងស្មារតី«ខ្មែរជួយខ្មែរ»។
ពិធីបើកយុទ្ធនាការនេះ នឹងរៀបចំធ្វើឡើងនៅថ្ងៃទី១ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ពីលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា៕ អត្ថបទ៖ទូច សោភ័ណ



















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា