ព័ត៌មាន
ក្រុមគ្រូពេទ្យនៅរាជធានីភ្នំពេញចុះអប់រំ ពិនិត្យសុខភាពមាត់ធ្មេញ និងផ្សព្វផ្សាយទប់ស្កាត់ជំងឺគ្រុនឈាមដល់សិស្ស
ក្រុមការងារគ្រូពេទ្យមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ការិយាល័យសុខាភិបាលស្រុកប្រតិបតិ្ត មេគង្គ មនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចុះអប់រំ ពិនិត្យសុខភាពមាត់ធ្មេញ និងផ្សព្វផ្សាយបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនដល់សិស្សានុសិស្ស សាលាបឋមសិក្សាបឹងឈូក ស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត អ៊ុន សុភ័ស្ត ប្រធានមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះថា ក្រៅពីការងារស្នូលដែលក្រុមគ្រូពេទ្យបានបំពេញភារកិច្ចនៅមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ ក៏យើងមានកម្មវិធីចុះអប់រំ ផ្សព្វផ្សាយអំពីជំងឺឆ្លងផ្សេងៗ ទៅតាមរដូវកាលតាមសហគមន៍ ដែលមនី្ទរពេទ្យបង្អែកយើងគ្របដណ្តប់។ ជាក់ស្តែងថ្ងៃនេះក្រុមគ្រូពេទ្យសុខភាពមាត់ធ្មេញ និងក្រុមគ្រូពេទ្យជំនាញផ្សេងៗទៀត សរុបចំនួន៨នាក់ បានអញ្ជើញចុះមកកាន់សាលាបឋមសិក្សាបឹងឈូក ដែលស្ថិតក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ ក្នុងគោលបំណងអប់រំ ថែទាំសុខភាពមាត់ធ្មេញ ទៅដល់ប្អូនៗសិស្សានុសិស្ស ឲ្យមានសុខភាពល្អប្រសើរ ទន្ទឹមនឹងនេះ រដូវភ្លៀង យើងក៏អប់រំបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ដើម្បីលុបបំបាត់ជម្រកមូសខ្លា ដល់សិស្សានុសិស្សឲ្យបានស្វែងយល់ និងចូលរួមអនុវត្តនៅក្នុងផ្ទះ សាលារៀន និងក្នុងសហគមន៍ គ្មានដង្កូវទឹក គ្មានមូសខ្លា គ្មានគ្រុនឈាម។

ជាចុងក្រោយក្នុងនាមថ្នាក់ដឹកនាំ នៃសាលាបឋមសិក្សា បឹងឈូក អ្នកគ្រូ ដន សុផា នាយិការង ពិតជាមានសេចកី្តសប្បាយរីករាយមែនទែន ដោយសារតែក្រុមគ្រូពេទ្យនៃមនី្ទរពេទ្យបង្អែកសម្តេចឪ សម្តេចម៉ែ បានចុះមកអប់រំ ផ្សព្វផ្សាយ ហើយក៏ជាចំណេះដឹងថ្មីមួយបន្ថែម សម្រាប់ជូនដល់សិស្សានុសិស្ស ដើម្បីការពារសុខភាពមាត់ធ្មេញ របស់សិស្សឲ្យបានល្អទាំងអស់គ្នា។ បច្ចុប្បន្នសាលាបឋមសិក្សា បានបង្រៀនពីថ្នាក់មត្តេយ្យ រហូតដល់ថ្នាក់ទី៦ មានសិស្ស សរុប៥២៣នាក់ ស្រី២៦១នាក់ និងលោកគ្រូ អ្នកគ្រូ សរុប១២នាក់ ស្រី៨នាក់។ ក្រៅពីការបង្រៀនលើផ្នែកចំណេះដឹងទូទៅ គឺលោកគ្រូ អ្នកគ្រូ បានបញ្រ្ជាបបង្រៀនបន្ថែមអំពីសុខភាព ពាក់ព័ន្ធទៅនិងការថែទាំសុខភាពផ្សេងៗដល់សិស្សានុសិស្ស ដើម្បីឲ្យពួកគាត់មានសុខភាពល្អគ្រប់គ្នា៕ អត្ថបទ រដ្ឋា









-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម