ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឱ្យពលរដ្ឋចូលរួមការពារជីវៈចម្រុះ ដើម្បីអភិវឌ្ឍន៍ជាតិប្រកបដោយចីរភាព
នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាឱ្យចូលរួមយ៉ាងសកម្មក្នុងការការពារជីវៈចម្រុះ ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។ ការអំពាវនាវនេះធ្វើឡើងក្នុងឱកាសប្រារព្ធ «ទិវាជីវៈចម្រុះអន្តរជាតិ ប្រចាំឆ្នាំ២០២៥» ក្រោមប្រធានបទ «សុខដុមនីយកម្មជាមួយធម្មជាតិ និងការអភិរក្សដោយចីរភាព» នៅអនុវិទ្យាល័យហ៊ុន សែន ទួល សូភី ខេត្តត្បូងឃ្មុំ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសង្កត់ធ្ងន់ថា៖ «យើងត្រូវបន្តសាមគ្គីគ្នា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យផ្ទះរបស់យើងស្អាត មានភាពបៃតង និងមានចីរភាពរហូតទៅ ដើម្បីធានាបាននូវសុខុមាលភាពសម្រាប់ប្រជាជនគ្រប់ជំនាន់»។ ការអំពាវនាវនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការយល់ដឹងពីតម្លៃជីវៈចម្រុះ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការរស់នៅរបស់មនុស្ស ធម្មជាតិ និងសង្គម។ ជីវៈចម្រុះផ្តល់នូវសេវាសំខាន់ៗចំនួន៤ គឺ៖ សេវាផ្គត់ផ្គង់ សេវានិយ័តកម្ម សេវាវប្បធម៌ និងសេវាគាំទ្រ ដែលរួមចំណែកយ៉ាងធំធេងដល់វិស័យសេដ្ឋកិច្ច បរិស្ថាន និងទេសចរណ៍។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងពីការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការ និងការពារចំពោះហានិភ័យនៃការបាត់បង់ជីវៈចម្រុះ។ រាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយ យុទ្ធសាស្ត្រ និងផែនការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយលើការបំផ្លាញទីជម្រក ដែលបង្កការគំរាមកំហែងដល់ជីវភាពរស់នៅរបស់មនុស្សជាង ១ ពាន់លាននាក់នៅទូទាំងពិភពលោក។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ បានគូសបញ្ជាក់ពីការការពារធនធានធម្មជាតិ និងបរិស្ថាន ជាមូលដ្ឋានគ្រឹះសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ ជាក់ស្តែង ក្រសួងបរិស្ថានបានដាក់ចេញនូវ យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលផ្តោតលើមុំសំខាន់បីគឺ ភាពស្អាត ភាពបៃតង និងចីរភាព។

ក្រសួងក៏កំពុងបន្តចែកកូនឈើ កូនត្នោតដល់សិស្សានុសិស្ស ប្រជាពលរដ្ឋ និងប្រជាសហគមន៍ ដើម្បីបង្កើនគម្របព្រៃឈើ និងប្រែក្លាយកម្ពុជាជាប្រទេស អព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។ ក្នុងនាមជាប្រទេសហត្ថលេខី និងស្ថាប័នបង្គោលទទួលបន្ទុកអនុវត្តអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះ ការចូលរួមចំណែកពីប្រជាពលរដ្ឋទាំងអស់គ្នា ក្នុងការការពារ ស្រឡាញ់ និងថែរក្សាបរិស្ថាន ដោយចាប់ផ្ដើមពីខ្លួនយើង ចាប់ផ្ដើមពីថ្ងៃនេះតទៅ គឺជាកិច្ចការដ៏ចាំបាច់បំផុត៕



-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS13 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!