ព័ត៌មាន
សមត្ថកិច្ចចម្រុះខេត្តបន្ទាយមានជ័យឃាត់រថយន្ត២គ្រឿងដឹកសាច់ជ្រូកបង្កក ខូចគុណភាព ២៣កេស
នៅរសៀលថ្ងៃទី២០ឧសភាម្សិលមិញនេះ កំលាំងការិយាល័យផលិតកម្ម និង បសុព្យាបាល ខេត្តបន្ទាយមានជ័យ បានសហការជាមួយសមត្ថកិច្ច ការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើ រត់ពន្ធតំបន់៥ គយខេត្តបបន្ទាយមានជ័យ ចុះចាប់រថយន្ត តាក់ស៊ីបានចំនួន ២គ្រឿង ដែលលួចដឹកសាច់ជ្រូក បង្កក ខូចគុណភាពខុសច្បាប់ចំនួន ២៣កេស ស្មើ នឹង ១.១៥០គីឡូក្រាម បាននៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។






លោក ហ៊ុយ ទូច ប្រធាន ការិយាល័យផលិតកម្ម និង បសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ផលិតផលសាច់ជ្រូក បង្កកដែលកំលាំងចម្រុះបង្រ្កាបបានដឹកតាមរថយន្តតាក់ស៊ី២គ្រឿង មានម៉ាក ស៊ីណា និង លុចស៊ីស៣០០ ដឹកចេញពីក្រុងប៉ោយប៉ែតឆ្ពោះទៅក្រុងភ្នំពេញដើម្បីលក់ចែកចាយបន្តតាមទីផ្សារ។
លោក ហ៊ុយ ទូច បានឲ្យដឹងបន្តទៀតដឹងថា ផលិតផល សាច់ជ្រូក បង្កកដែល បង្រ្កាបបានខាងលើក្រោមការសហការយ៉ាងល្អរវាងគយចល័តក្រសួង បន្ទាប់ពីទទួលបានព័ត៌មាន ពីការលួចនាំចូលដោយខុសច្បាប់នូវសាច់ជ្រូកពីក្រៅប្រទេស តាមរថយន្តតាក់ស៊ីពីរគ្រឿងក្នុងគោលដៅនាំពីក្រុងប៉ោយប៉ែតឆ្ពោះទៅលក់នៅក្រុងភ្នំពេញ។
ក្រោយពីកំលាំងចម្រុះបង្ក្រាបបានហើយតាមការត្រួកពិនិត្យសាច់ជ្រូកទាំងនោះ រួមមានគ្រឿងក្នុង និងបំណែកសាច់បង្កកខូចគុណភាពខុសច្បាប់ចំនួន ២៣កេស ស្មើនឹង ១.១៥០គីឡូក្រាម ។ ផលិតផលទាំងនោះ ភាគច្រើនបានខូចគុណភាពអស់ហើយ ព្រោះតែរក្សាទុកក្នុងសីតុណ្ហភាព ការវេចខ្ចប់មិនសមស្របនិងមានរយ:ពេលច្រើនថ្ងៃទៀតផង។
ចំណែកម្ចាស់រថយន្តដែលទទួលដឹកទំនិញក៏គ្មានការអនុញាតច្បាប់អ្វីនោះដែរ ហើយក្នុងការបង្ក្រាបនោះសមត្ថកិច្ចចម្រុះបានដកហូតផលិតផលសាច់បង្កកដែលមានសាធាតុគីមីខាងលើ ត្រូវសមត្ថកិច្ចចម្រុះបានធ្វើកំណត់ហេតុដកហូត និងដុតកម្ទេចចោលភ្លាមៗ ផងដែរ៕
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា