ព័ត៌មាន
ផ្ទះថ្មី២ខ្នងនិងអណ្តូង៣ ជាព្រះរាជអំណោយតាមរយៈសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនអ្នកខេត្តឧត្តរមានជ័យ
ឧត្តរមានជ័យ ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា សហការជាមួយសាខាខេត្តឧត្តរមានជ័យ និងសហការី ចុះប្រគល់ផ្ទះចំនួន២ខ្នង និងអណ្តូងទឹកស្អាតចំនួន៣ ដែលជាព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា ជូនដល់ប្រជានុរាស្ត្រ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស រស់នៅតំបន់ឆ្ងាយដាច់ស្រយាលក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមផ្ទះចំនួន២ខ្នងនេះ ដោយផ្ទះនីមួយៗមានទំហំ ៥ម៉ែត x ៧ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្នុងផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ ហើយផ្ទះនីមួយៗមានតម្លៃ ៧.០០០ដុល្លារអាម៉េរិក ត្រូវបានប្រគល់ជូន៖ ម្ចាស់ផ្ទះទី១ គឺ លោក សុវណ្ណ សំអាត អាយុ៥៤ឆ្នាំ មានពិការភាពបាក់ចង្កេះ មិនអាចដើរបាន រស់នៅពីរនាក់ប្តី-ប្រពន្ធ នៅភូមិថ្នល់ ឃុំគោកខ្ពស់។ ចំណែកឯម្ចាស់ផ្ទះទី២ គឺលោក កុយ សៀម អាយុ៦៩ឆ្នាំ មានពិការភាពដៃម្ខាង រស់នៅជាមួយចៅ៣នាក់ នៅភូមិអំពិលថ្មី ឃុំអំពិល។ ដោយឡែក អណ្តូងទឹកស្អាតចំនួន៣ ចំណាយថវិកាអស់ ៦.០០០ដុល្លារ ដែលអណ្តូងទី១ សង់នៅផ្ទះលោក ឡឹប យឿត តំណាងឱ្យប្រជាពលរដ្ឋ៣០គ្រួសារ រស់នៅភូមិប្រិយ៍ ឃុំគោកខ្ពស់។ អណ្តូងទី២ សង់ក្នុងសាលាបឋមសិក្សាភូមិថ្នល់ ស្ថិតក្នុងភូមិថ្នល់ ឃុំគោកខ្ពស់។ និងអណ្តូងទី៣ សង់នៅផ្ទះលោក សេង ហ៊ាត តំណាងឱ្យប្រជាពលរដ្ឋ ២០គ្រួសារ រស់នៅភូមិព្រៃវល្លិ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស, លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង២ខ្នង ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ថា «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជទ្រព្យចំនួន២ម៉ឺនដុល្លារអាម៉េរិក ដែលជាព្រះរាជូបត្ថម្ភពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នៅក្នុងឱកាសនៃទិវាខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤កន្លងទៅ។ បន្ទាប់ពីបានទទួលព្រះរាជូបត្ថម្ភនេះ សម្តេចប្រធាន បានចាត់ឱ្យសហការី ចុះពិនិត្យជ្រើសរើសគ្រួសារណា ដែលជាមុខសញ្ញាងាយរងគ្រោះបំផុត ដើម្បីសាងសង់ផ្ទះបានសមរម្យជូនគាត់ និងរកតំបន់ណាដែលឆ្ងាយដាច់ស្រយ៉ាល ខ្វះខាតទឹកប្រើប្រាស់ ដើម្បីជីកអណ្តូងទឹកស្អាតជូនប្រើប្រាស់តាមតម្រូវការ។ ក្នុងនោះសាខាខេត្តឧត្តរមានជ័យ បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន២គ្រួសារខាងលើនេះ។ ទន្ទឹមនឹងនេះក្នុងមូលដ្ឋាននេះ ក៏ពិនិត្យឃើញកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ ហេតុដូចនេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បានសម្រេចផ្តល់អណ្តូងទឹកស្អាតចំនួន៣បន្ថែមទៀតផងដែរ។ លោកជំទាវបានគូសបញ្ជាក់ថា សម្រាប់ស្រុកបន្ទាយអំពិលនេះ ក៏ធ្លាប់បានទទួលផ្ទះចំនួន២ខ្នងនិងអណ្តូង៣កាលពីខែមីនាឆ្នាំ២០២៤កន្លងទៅផងដែរ។
ម្ចាស់ផ្ទះទាំង២ខ្នងខាងលើ មានក្តីរំភើបរីករាយឥតឧបមា ដោយមិននឹកស្មានថាបានទទួលជម្រកស្នាក់នៅ សមរម្យ ថែមទាំងទទួលបានអំណោយសម្រាប់សង្កត់ផ្ទះ ដោយផ្ទះនីមួយៗទទួលបាន៖ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ក្នុងផ្ទះ សម្ភារផ្ទះបាយ និងថវិកា៥០ម៉ឺនរៀល។ ចំពោះប្រជាពលរដ្ឋដែលទទួលបានអណ្តូងទាំង៣ ក៏មានក្តីសប្បាយរីករាយ ដោយទទួលបានទឹកប្រើប្រាស់ ធ្វើឱ្យពួកគាត់កាត់បន្ថយការចំណាយបានយ៉ាងច្រើន ចំណេញពេលវេលា មិនលំបាកក្នុងការស្វែងរកទឹក ពីទីឆ្ងាយពីផ្ទះដូចមុនទៀតឡើយ។
សូមជម្រាបជូនថា ក្រៅពីបានធ្វើពិធីប្រគល់-ទទួលផ្ទះ និងអណ្តូងខាងលើនេះ កាកបាទក្រហមកម្ពុជា ក៏បាននាំយកអំណោយមនុស្សធម៌ ជាគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១១០គ្រួសារ ដែលរស់នៅស្រុកបន្ទាយអំពិល ដោយគ្រួសារនីមួយៗទទួលបាន អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ឃីត(មុង ភួយ សារុង ក្រមា)១កញ្ចប់, អង្ករសុខភាព២កញ្ចប់ និងថវិកាមួយចំនួន។ ជាមួយគ្នានេះ ក៏បានឧបត្ថម្ភជូនសិស្សានុសិស្សនៅ សាលាបឋមសិក្សា ភូមិថ្នល់ សៀវភៅ១ក្បាល និងប៊ិក១ដើមផងដែរ៕
អត្ថបទ៖ សំ ងីម

-
ព័ត៌មាន1 week ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន4 days ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន2 days ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន6 days ago
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អញ្ជើញត្រួតពិនិត្យទីតាំងបើកសមយុទ្ធ«នាគមាស-២០២៥»
-
ព័ត៌មាន1 week ago
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
-
ព័ត៌មាន5 days ago
ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងប្រែក្លាយតំបន់ជនបទ ទៅជាតំបន់មានការអភិវឌ្ឍន៍រីកចម្រើន
-
ព័ត៌មាន1 week ago
ក្រសួងសុខាភិបាលអំពាវនាវឱ្យពលរដ្ឋប្រុងប្រយ័ត្ន ខណៈជំងឺកូវីដ-១៩ ប្រភេទថ្មី ជេអ៊ិន១ (JN.1) ឆ្លងលឿន និងបន្តកើតមាននៅកម្ពុជា
-
ព័ត៌មាន1 week ago
ព្រលានយន្តហោះអន្តរជាតិតេជោគ្រោងបើកដំណើរការនៅថ្ងៃ ១០ កក្កដា តែអាចប្រែប្រួលទៅតាមលទ្ធផលពិនិត្យវាយតម្លៃលើកទី២