ព័ត៌មាន
មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ អំពាវនាវដល់ពលរដ្ឋត្រូវមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ឲ្យបានគ្រប់គ្នា ខណៈមានឆ្លងកើតមានសារជាថ្មី នៅប្រទេសជិតខាង
ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវស្នើដល់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដែលរស់នៅក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ពិសេសក្មេងៗ ដែលមានអាយុចាប់ពី១២ឆ្នាំឡើង ត្រូវនាំគ្នាមកទទួលសេវាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា នៅតាមមន្ទីរពេទ្យបង្អែកខេត្ត និងតាមមណ្ឌលសុខភាព ដែលនៅជិតមូលដ្ឋានរស់នៅរបស់បងប្អូន ខណៈថ្មីៗនេះ មានការឆ្លងកើតឡើងនូវជំងឺកូវីដ១៩ សារជាថ្មី ប្រភេទ ( JN 1 Lineages ) នោះ ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា តាមការជូនដំណឹងរបស់ក្រសួងសុខាភិបាលពាក់ព័ន្ធទៅការឆ្លងវីរុសកូវីដ១៩ថ្មីនេះ ដែលសូមបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះបញ្ហាសុខភាព និងនាំកូនៗ ដែលមានអាយុចាប់១២ឆ្នាំឡើង មកទទួលការចាក់វ៉ាក់បន្តទៀតឲ្យបានគ្រប់ៗគ្នារួមទាំង ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ រាល់៦ខែម្តងដើម្បីបង្ការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ថ្មីនេះ ផងដែរ។ បច្ចប្បន្នកំពុងមានការឆ្លងជំងឺកូវីដ១៩ថ្មី បានកើតមានឡើងនៅឯប្រទេសជិតខាងហើយនោះ។
លោកវេជ្ជបណ្ឌិត បានបន្តថា បើទោះបីជាបច្ចុប្បន្ននេះនៅប្រទេសកម្ពុជាពុំទាន់មានការឆ្លងរាលដាលជំងឺកូវីដ១៩ថ្មីនេះច្រើនយ៉ាងណាក្តី ក៏យើងគ្រប់រូបត្រូវតែបន្តការប្រុងប្រយ័ត្នឲ្យបានខ្ជាប់ខ្ជួនដោយត្រូវមានអនាម័យ ល្អ ហូបស្អាត និងត្រូវលាងដៃ និងសាប៊ូឲ្យបានញឹកញាប់មុនទទួលទានអាហារ ការធ្វើបែបនេះ គឺដើម្បីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ និងអាចកាត់បន្ថយចៀសវាងពីការឆ្លងជំងឺកូវីដ១៩ថ្មីនេះ បានផងដែរ៕ ដោយឃិនសារិទ្ធ






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា