ព័ត៌មាន
រាជរដ្ឋាភិបាលបានកំពុងបន្តវិនិយោគផ្លូវជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន
កោះកុង ៖ រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងមួយឆ្នាំៗ បានចំណាយថវិកាដ៏ច្រើនសន្ធឹកសន្ធាប់ នៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ជាពិសេសផ្លូវនៅតាមជនបទ សំដៅជំរុញការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើនប្រាក់ចំណូលប្រចាំថ្ងៃដល់គ្រួសារ នៅតាមសហគមន៍ និងការចូលរួមក្នុងកំណើនសេដ្ឋកិច្ច។
ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លើកឡើង នៅក្នុងការចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង ៤ គីឡូម៉ែត្រ ទទឹង ៨ ម៉ែត្រ និង សំណង់សិល្បការ្យផ្សេងៗ នៅឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះថា ជុំវិញការភិវឌ្ឍន៍ នៅតាមជនបទ, សមិទ្ធផលរបស់រាជរដ្ឋាភិបាលជាច្រើន បាននិងកំពុងកើតឡើងជាបន្តបន្ទាប់ ក្នុងគោលបំណងកែលម្អលក្ខខណ្ឌរស់ នៅរបស់សហគមន៍ជនបទ តាមរយៈការលើកកម្ពស់ការផ្តល់សេវាសង្គមជាច្រើន ក្នុងនោះសម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បាននិង កំពុងលើកកម្ពស់សុខុមាលភាព និងបរិស្ថានរស់នៅ ជាពិសេសការវិនិយោគផ្លូវជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងតំបន់ជនបទ និង ទីក្រុងជាដើម។
ឯកឧត្តមរដ្ឋលេខាធិការ បន្តថា ជាក់ស្តែងការស្ថាបនាផ្លូវជនបទ ដែលស្ថិតក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួង បានស្ថាបនា ស្តារ និងការកែលម្អផ្លូវជនបទ គិតមកដល់ពេលនេះបានចំនួនសរុបជាង ៥ ម៉ឺនគីឡូម៉ែត្រ និងបានកំពុងជំរុញអភិវឌ្ឍន៍ ជាបន្តបន្ទាប់ ក្រោមគម្រោងវិនិយោគផ្ទាល់របស់រាជរដ្ឋាភិបាល ក្នុងនោះខេត្តកោះកុង ក៏មានគម្រោងជាច្រើនដែលអនុវត្តសម្រេចបាន នាពេលកន្លងមក និងមានគម្រោងថ្មីៗកំពុងអនុវត្តន៍ជាហូរហែរ ជាពិសេសនៅតំបន់ជ្រោយប្រស់នេះជាដើម, ដែលនេះជាការជំរុញ បង្កើតនូវបរិយាកាសអំណោយផលដល់ការរស់នៅរបស់ប្រជាជន មានផ្លូវល្អសម្រាប់ធ្វើដំណើរ ការរកទទួលទាន និងការធ្វើអាជីវកម្ម និងពាណិជ្ជកម្មផ្សេងៗជាដើម ពោលគឺ មានផ្លូវ គឺមានការអភិវឌ្ឍន៍ ដែលជាផ្នែកមួយ នៃការជំរុញសេដ្ឋកិច្ចនៅមូលដ្ឋានឱ្យកាន់តែ ប្រសើរ និងអាចក្លាយជាតំបន់រីកចម្រើននៅពេលខាងមុខ។
ជុំវិញផ្លូវខាងលើនេះដែរ ឯកឧត្តម ផូ ផារិទ្ធ ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានវិស្វកម្ម ក្រសួងការពារ ជាតិ ដែលបានខិតខំប្រឹងប្រែងស្ថាបនាផ្លូវមួយនេះ សម្រេចបានជាផ្លែផ្កា និងប្រកបដោយគុណភាព ទោះបីបច្ចុប្បន្នផ្លូវនេះមិនទាន់ មានប្រជាពលររដ្ឋរស់នៅ ឬធ្វើដំណើរឆ្លងកាត់ច្រើនក៏ដោយ តែទៅពេលខាងមុខ ផ្លូវនេះនិងអាចក្លាយទៅជាផ្លូវសេដ្ឋកិច្ច ជួយជំរុញ ដល់សកម្មភាពសេដ្ឋកិច្ចជនបទ និងជួយបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនីមួយៗនៅក្នុងសហគមន៍ តាមរយៈសកម្មភាពផ្សេងៗ ដូចជា៖ ការជំរុញលើការងារដាំដុះដំណាំ, ការចិញ្ចឹមសត្វ, សិប្បកម្ម, សេវាកម្មខ្នាតតូច, សហគ្រាសគ្រួសារ និងការកសាងផ្សារជនបទ ជាដើម៕
អត្ថបទ៖សុនរ៉ាឌី

















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា