ព័ត៌មាន
ពលរដ្ឋនៅតាមមូលដ្ឋាន បន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីការពារជំងឺកូវីដ-១៩ថ្មី
ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន បានបន្តនាំគ្នាទៅចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការការពារជំងឺកូវីដ-១៩ថ្មី JN.1 ។ លោកស្រីហ៊ាង មករា ប្រធានមណ្ឌលសុខភាពស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌមានជ័យ បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅមណ្ឌលសុខភាពរបស់លោកស្រី បានបង្កើនការយកចិត្តទុកដាក់ ក្នុងការទទួលពលរដ្ឋមកពីគ្រប់ទិសទី ដើម្បីទទួលការចាក់វ៉ាក់សាំងដូសជំរុញ ដើម្បីបង្ការជាមុនសំដៅធានាសុំាសហគមន៍ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឆ្នាំ២០២៥ ។

ប្រជាពលរដ្ឋ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ ក្នុងការផ្តល់វ៉ាក់សាំងជាបន្តបន្ទាប់ សម្រាប់ចាក់ជូនពលរដ្ឋក្នុងប្រទេស ក្នុងគ្រាដែលជំងឺកូវីដ-១៩ កំពុងមានការកម្រើកឡើងមកវិញ។

សូមបញ្ជាក់ថា ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺនឹងធ្វើឡើងនៅតាមមណ្ឌលសុខភាពទាំងអស់ នៅតាមថ្នាក់មូលដ្ឋាន ដោយចាក់ជូនកុមារ និងពលរដ្ឋចាប់ពីអាយុ១២ឆ្នាំឡើងទៅ ហើយចាក់បន្តជូនសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពីលើកទី៣ បន្តដល់លើកទី៧ ៕ អត្ថបទ ៖ លីហេង




-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា