ព័ត៌មាន
សម្ដេចធិបតី សាទរនាវាដឹកទំនិញតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិនមកកាន់កំពង់ផែព្រះសីហនុ
ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ពិធីអបអរសាទរទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅព្រឹកនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានបង្ហាញការអបអរសាទរ ខណៈកាលពីថ្ងៃទី១៨ ខែឧសភានេះ នាវាដឹកទំនិញខ្នាតធំ បានដឹកទំនិញតាមផ្លូវដឹកជញ្ចូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិន មកកាន់កំពង់ផែព្រះសីហនុជាលើកដំបូងដែលលទ្ធផលនេះកើតចេញពីការអភិវឌ្ឍកំពង់ផែព្រះសីហនុ និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។
ក្នុងឱកាសនោះ សម្ដេចធិបតី បានរម្លឹកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកំពុងដាក់ចេញជាដំណាក់កាលៗ ដើម្បីអភិវឌ្ឍ និងពង្រីកកំពង់ផែទឹកជ្រៅនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ សម្ដេចមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានគិតគូរលើការកាត់ចេញនូវនីតិវិធីផ្សេងៗ ដើម្បីឱ្យទាក់ទាញនាវាឱ្យចូលមកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាន់តែច្រើន តាមរយៈការដឹកជញ្ជូនត្រង់ដោយពុំចាំបាច់ចូលទៅកាន់ប្រទេសជិតខាងនាំឱ្យខាតពេល និងខាតបង់ថវិកា។
សូមជម្រាបថា តាមរយៈគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃការអភិវឌ្ឍសមត្ថភាពផែនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) បាននាំឲ្យបរិមាណកុងតឺន័រឆ្លងកាត់កើនយ៉ាងគំហុកនៅក្នុងឆ្នាំ២០២៤កន្លងទៅ។ ការណ៍នេះបានជំរុញឲ្យប្រាក់ចំណេញសុទ្ធក្រោយបង់ពន្ធកើនឡើងជិត១៥០០ភាគរយ ដល់ជាង ៦៣,៤៨ ពាន់លានរៀល។ នេះបើតាមរបាយការណ៍លទ្ធផលអាជីវកម្ម និងរបាយការណ៍ ហិរញ្ញវត្ថុ របស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ៕ អត្ថបទ៖វ៉ន ដារ៉ា











-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា