ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី៖ ក្រសួងស្ថាប័នចំនួន ៥០ភាគរយ បានរៀបចំរចនាសម័្ពន្ធក្រសួង-ស្ថាប័នឡើងវិញ
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងនៅថ្ងៃនេះថា ក្រសួង-ស្ថាប័នចំនួន ៥០ភាគរយ បានរៀបចំរចនាសម័្ពន្ធក្រសួង-ស្ថាប័នឡើងវិញ។ នេះជាការសម្រេចបានក្នុងរយៈពេលបំពេញការងារពេញមួយឆ្នាំ លើការវិភាគមុខងារ និងរចនាសម្ព័ន្ធតាមក្រសួង-ស្ថាប័ន។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស ដែលក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលាស្ដីពី ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានលើកឡើងថា ក្នុងការបំពេញការងាររយៈពេល ១ឆ្នាំមកនេះ ក្រសួង-ស្ថាប័ន បានបញ្ចប់ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម័្ពន្ធក្រសួងស្ថាប័ន ក្នុងដំណាក់កាលទី ១។ ក្រសួង-ស្ថាប័ន ភាគច្រើន បានកំណត់ច្បាស់លាស់មុខងារមុខងារស្នូល មុខងាររងនៃមុខងារស្នូល តាមវិស័យរបស់ខ្លួន។ ផ្អែកលើមូលដ្ឋាននៃការកំណត់ច្បាស់លាស់នូវមុខងារស្នូល និងមុខងាររងនៃមុខងារស្នូលតាមវិស័យរបស់ក្រសួងស្ថាប័ន បច្ចុប្បន្ន មានក្រសួងស្ថាប័នចំនួន ៥០ភាគរយ បានរៀបចំរចនាសម័្ពន្ធក្រសួងស្ថាប័នឡើងវិញ តាមរយៈការរៀបចំសេចក្ដីព្រៀងអនុក្រឹត្យស្ដីពីការប្រព្រឹត្តិទៅរបស់ក្រសួង-ស្ថាប័ន។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានលើកឡើងដែរថា ការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ជាកិច្ចការទាំងអស់គ្នា ទោះបីជាក្រសួងមុខងារសាធារណៈ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច ដឹកនាំ និងសម្របសម្រួលការងារកំណែទម្រង់រដ្ឋបាលសាធារណៈក៏ដោយ។ ឯកឧត្តមបន្តថា ការងារនេះមិនអាចសម្រេចបានលទ្ធផលប្រសើរនោះទេ បើសិនគ្មានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងដែរថា ការងារវិភាគមុខងារ និងរចនាសម័្ពន្ធតាមក្រសួងស្ថាប័ននេះ ជាឱកាស មិនជាបន្ទុកនោះទេ។ ឯកឧត្តមបញ្ជាក់ថា គោលលដៅចុងក្រោយបង្អស់គឺដើម្បីបង្កើនភាពធន និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាទាំងមូលលើឆាកអន្តរជាតិ ក្នុងការការពារផលប្រយោជន៍របស់កម្ពុជា។
ក្នុងសិក្ខាសាលានេះដែរ ឯកឧត្តម ដេរីក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លើកឡើងដែរថា អូស្ត្រាលីមានការប្ដេជ្ញាក្នុងការជួយលើការវិភាគមុខងារ និងរចនាសម្ព័ន្ធ ដើម្បីឱ្យស្ថាប័ននីមួយៗ ធ្វើកំណែទម្រង់ និងយល់ពីភារកិច្ច ទទួលខុសត្រូវរបស់ខ្លួន។

គួរបញ្ជាក់ដែរថា សិក្ខាសាលាដែលធ្វើឡើងរួមគ្នារវាង ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកនេះ គឺដើម្បីចែករំលែកនូវចំណេះដឹង ឧត្តមានុវត្តន៍អន្តរជាតិនៃការលើកកម្ពស់ ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈដល់ក្រសួងស្ថាប័ន ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងឆ្លុះបញ្ចាំងពីបទពិសោធក្នុងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ ដើម្បីកំណត់នូវបញ្ហាប្រឈម និង ការមូលមតិគ្នាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការផ្តល់សេវាសាធារណៈសំខាន់ៗ និងដាក់ចេញការអនុវត្ត សកម្មភាពគន្លឹះនានានៃការកែទម្រង់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ៕ អត្ថបទ៖ គឹមហុក










-
ព័ត៌មាន1 week agoក្រសួងពាណិជ្ជម្ម អំពាវនាវដល់អ្នកចែកចាយនិងម្ចាស់ស្ថានីយប្រេងឥន្ធនៈ ត្រូវគ្រប់គ្រងហានិភ័យនៃការទិញ-លក់ និងសុវត្ថិភាពអ្នកប្រើប្រាស់
-
ព័ត៌មាន1 week agoអនុព័ន្ធយោធាបរទេស ១២ប្រទេស ចុះពិនិត្យទីតាំងជាក់ស្តែងនៅភូមិព្រៃចាន់ ដែលរងការវាយប្រហារ រាយបន្លាលួស និងដាក់ទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់ពីសំណាក់យោធាថៃ
-
PR NEWS2 days agoចុងសប្តាហ៍នេះ! មហាព្រឹត្តិការណ៍ GANZBERG Kun Khmer Tour concert នឹងធ្វើឲ្យកក្រើកអ្នកកំពង់ឆ្នាំង ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន1 week agoប្រតិភូអនុព័ន្ធយោធាបរទេសបន្តចុះត្រួតពិនិត្យជាក់ស្តែងនូវគ្រាប់សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះបន្សល់ពីសកម្មភាពវាយប្រហាររបស់យោធាថៃមកលើកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះវិហារ
-
កីឡា1 day agoកម្ពុជានឹងធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ហ្វ្រីស្តាយល៍ (Freestyle Football)តំបន់អាស៊ី ប៉ាស៊ីហ្វិក ២០២៦
-
ព័ត៌មាន1 week agoផ្ទះចំនួន១២៦ខ្នងនៅខេត្តស្វាយរៀង ត្រៀមប្រគល់ជូនអតីតយុទ្ធមិត្តឆ្នាំ១៩៧៨
-
ព័ត៌មាន5 days agoទូតចិនប្រចាំកម្ពុជា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្តពោធិ៍សាត់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ
-
ព័ត៌មាន6 days agoអបអរទិវាអន្តរជាតិនារី៖ ស្រ្ដីកំពុងចូលរួមការងារសកម្មនៅតាមមូលដ្ឋានក្នុងកិច្ចការងាររដ្ឋបាលថ្នាក់ក្រោមជាតិ