ព័ត៌មាន
អភិបាលស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង ណែនាំពលរដ្ឋត្រូវនាំគ្នាទៅចាក់វ៉ាក់សាំងដើម្បីបង្ការចម្លងជំងឺកូវីដ១៩
ស្វាយរៀង ៖ លោកសុច ពិសី អភិបាលស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់បេតុង នៅឃុំត្នោតថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ បានចលនាពលរដ្ឋនៅក្នុងឃុំ ត្រូវដឹកនាំគ្នាទៅចាក់វ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នាបន្ថែមទៀត ដើម្បីបង្ការចម្លងជំងឺ covid១៩ ខណៈដែលជម្ងឺមួយនេះបានផ្ទុះសារជាថ្មីនៅប្រទេសជិតខាងយើង ។
លោកបានបញ្ជាក់ថាជំងឺ covid ១៩ គឺជាជំងឺថ្មីដែលពលរដ្ឋនៅក្នុងសកលលោក បានរងឥទ្ធិពលជំងឺឈឺស្លាប់មនុស្សអស់រាប់សិបពាន់ ម៉ឺននាក់ ហើយជំងឺនេះបច្ចប្បន្នបានកើតសារជាថ្មីនៅប្រទេសជិតខាង ដូច្នេះបងប្អូនត្រូវរៀបចំសំអាតបរិស្ថាន ភូមិករអោយបានស្អាត ហូបចុកឱ្យមានអនាម័យ រស់នៅឲ្យមានគម្លាត ករណីខ្លួនឯងនិងគ្រួសារសង្ស័យមានជំងឺក្តៅផ្ដាសាយប្រញាប់រួសរាន់ ទៅប្រឹក្សាជាមួយក្រុមគ្រូពេទ្យដើម្បីទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យពិសេសដឹកនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺបន្តនៅចាំមណ្ឌលសុខភាពដែលក្រុមគ្រូពេទ្យរង់ចាំទទួលចាក់គ្រប់ពេលវេលារាល់ម៉ោងធ្វើការ។
លោកវេជ្ជបណ្ឌិតគុជ ស៊ីថា ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តស្វាយរៀង បានប្រាប់ទូរទស្សន៍ BTV តាមរយៈទូរសព្ទ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥នេះថា អនុវត្តតាមការណែនាំរបស់លោកជំទាវឱ វ៉ាន់ឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលស្ដីពីជំរុញការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីន១៩ រហូតមកដល់ថ្ងៃនេះមន្ទីរ បានប្រជុំដាក់ផែនការជូនដល់មន្ទីរពេទ្យបង្អែកមណ្ឌលសុខភាព ដើម្បីរៀបចំចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ហើយដូច្នេះក្នុងនាមមន្ទីរលោកក៏បានអំពាវនាវដល់ពលរដ្ឋសូមអញ្ជើញទៅចាក់វ៉ាក់សាំងការពារជំងឺកូវីន១៩នៅតាមមន្ទីរពេទ្យនិងមណ្ឌលសុខភាពដែលនៅជិតភូមិឋានរបស់បងប្អូន៕ ដោយ ៖ ភា សារិទ្ធ






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា