ព័ត៌មាន
នគរបាលខេត្តបន្ទាយមានជ័យ កំពុងពន្លឿនសេវាធ្វើអត្តសញ្ញាណជូនប្រជាពលរដ្ឋតាមមូលដ្ឋាន
បន្ទាយមានជ័យ៖ កម្លាំងនគរបាលជំនាញ នៅតាមបណ្តាអធិការដ្ឋាននគរបាលក្រុង ស្រុក ឃុំ សង្កាត់ កំពុងខិតខំពន្លឿនការផ្តល់សេវាធ្វើអត្តសញ្ញាណបណ្ណជូនប្រជាពលរដ្ឋតាមមូលដ្ឋានយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីឱ្យពួកគេយកទៅប្រើប្រាស់ និងពិសេសគឺការចុះឈ្មោះបោះឆ្នោត ។
ទន្ទឹមគ្នានេះ កម្លាំងនគរបាលគ្រប់អង្គភាពចំណុះ បានពង្រឹងការប្រចាំការ និងការយាមល្បាត ២៤ម៉ោងលើ២៤ម៉ោងដើម្បីទ្រោលសភាពការណ៍តាមភូមិសាស្ត្រក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីរក្សា ការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងត្រៀមបង្ការបង្ក្រាបរាល់បទល្មើសគ្រប់ប្រភេទ ដូចជា បទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង ជាដើម។ ក្នុងនោះដែរកម្លាំងមួយចំនួនត្រូវបានត្រៀម អន្តរាគមន៍ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីមានគ្រោះអគ្គិភ័យ ឬគ្រោះធម្មជាតិនានាផងដែរ។
ក្រៅពីការងារស្នូល ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក៏បាន ណែនាំដល់កម្លាំងនគរបាលទូទាំងខេត្ត ឱ្យចុះអប់រំផ្សព្វផ្សាយគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិ ភាព, ចុះចែកអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋតាមខ្នងផ្ទះ និងជួយសម្រួលចរាចរណ៍ជូន លោកគ្រូ អ្នកគ្រូ និងសិស្សតាមសាលារៀនជាប្រចាំ ដើម្បីបញ្ចៀសការកកស្ទះ និងកាត់បន្ថយអត្រាគ្រោះ ថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាបបំផុតតាមដែលអាចធ្វើបានផងដែរ ៕







-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា