ព័ត៌មាន
កម្ពុជាកំពុងរៀបចំសេចក្តីព្រាងលើការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ
កម្ពុជាកំពុងរៀបចំសេចក្តីព្រាង ស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ដោយសេចក្តីព្រាងប្រកាសនេះកំណត់ អំពីលក្ខខណ្ឌ នីតិវិធីនៃការបោះផ្សាយ និងកាតព្វកិច្ចក្រោយការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ ក្នុងគោលបំណងអភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធសាធារណៈ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ (អ.ស.ហ.) នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សា អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារលើកទី២៤ អាណត្តិទី១ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ក្នុងនោះក្រុមប្រឹក្សា (អ.ស.ហ.) បានលើកឡើងពីសេចក្តីព្រាង “ប្រកាសស្តីពីការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ”និងសេចក្តី ព្រាងគោលការណ៍ណែនាំ ស្តីពី “ទ្រព្យសកម្មមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់ សម្រាប់ការបោះផ្សាយលក់សញ្ញា បណ្ណហេដ្ឋារចនាសម្ព័ន្ធ” របស់និយ័តករមូលបត្រកម្ពុជា។

សេចក្តីព្រាងប្រកាសនេះបានកំណត់អំពីលក្ខខណ្ឌ នីតិវិធីនៃការបោះផ្សាយ និងកាតព្វកិច្ចក្រោយការបោះផ្សាយលក់សញ្ញា បណ្ណហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ក្នុងគោលបំណងអភិវឌ្ឍវិស័យហេដ្ឋា- រចនាសម្ព័ន្ធសាធារណៈ និងការស្វែងរកប្រភពទុនរយៈពេលវែង ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រកាសនេះមាន៧ជំពូក និង២៥ប្រការ ដោយមានវិសាលភាពអនុវត្តចំពោះការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនា សម្ព័ន្ធជាសាធារណៈ ការលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធជាឯកជន និងការលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ សម្រាប់វិនិយោគិន គុណវុឌ្ឍិ ព្រមទាំងបុគ្គលពាក់ព័ន្ធនឹងប្រតិបត្តិការនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

បន្ថែមពីនេះ, សេចក្តីព្រាង ”គោលការណ៍ណែនាំ ស្តីពីទ្រព្យសកម្មមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដែលត្រូវបានប្រើប្រាស់ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ” ត្រូវបានរៀបចំឡើងដើម្បីសម្រួលនិងពន្យល់បន្ថែម ពីការអនុវត្តចំពោះ ប្រភេទទ្រព្យសកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ សម្រាប់ការបោះផ្សាយលក់សញ្ញាបណ្ណហេដ្ឋារចនាសម្ព័ន្ធ។ ជាលទ្ធផល, ក្រុមប្រឹក្សា អ.ស.ហ. បានពិនិត្យ និងអនុម័តជាគោលការណ៍លើសេចក្តីព្រាងប្រកាស និងសេចក្តីព្រាងគោលការណ៍ណែនាំ ជាមួយ នឹងការណែនាំ ឱ្យមានការកែសម្រួលបន្ថែមតាមស្មារតីអង្គប្រជុំបានលើកឡើងនិងសម្រេច មុននឹងដាក់ឆ្លងនីតិវិធីបន្ទាប់។
សូមបញ្ជាក់ថា ក្រៅពីរបៀបវារៈខាងលើ, ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ បានលើកឡើងនូវវារៈចំនួនមកពិភាក្សា រួមមាន៖ សេចក្តីព្រាង “ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការបន្ត ការផ្អាក និងការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង” របស់និយ័តករ ធានារ៉ាប់រងកម្ពុជា សេចក្តីព្រាងប្រកាសនេះកំណត់អំពីលក្ខខណ្ឌ និងនីតិវិធីនៃការបន្ត ការផ្អាក និងការបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដើម្បីធានានូវប្រសិទ្ធភាព សុចរិតភាព និងភាពស្មោះត្រង់ ក្នុងការអនុវត្តកិច្ចសន្យាធានារ៉ាប់រងរវាងក្រុមហ៊ុនធានារ៉ាប់រង និងម្ចាស់ បណ្ណសន្យារ៉ាប់រង ឬអ្នកត្រូវបានធានារ៉ាប់រងស្របតាមមាត្រា២៤ មាត្រា២៥ និងមាត្រា២៦ នៃអនុក្រឹត្យស្តីពីការធានារ៉ាប់រង។ សេចក្តី ព្រាង “អនុក្រឹត្យស្តីពីការធានារ៉ាប់រងភារៈទទូលខុសត្រូវយានយន្តជាកាតព្វកិច្ច”សេចក្តីព្រាងអនុក្រឹត្យស្តីពីការធានារ៉ាប់រងភារៈទទួល ខុសត្រូវយានយន្តជាកាតព្វកិច្ច កំណត់ពីវិធាន នីតិវិធី និងនិយាម នៃការអនុវត្តការធានារ៉ាប់រង ភារៈទទួលខុសត្រូវយានយន្ត ជាកាតព្វកិច្ច, ការរៀបចំមជ្ឈមណ្ឌលបច្ចេកវិទ្យាធានារ៉ាប់រង និងមូលនិធិអភិវឌ្ឍវិស័យធានារ៉ាប់រង ដើម្បីធានាបាននូវការការពារ និង ការផ្តល់សំណងធានារ៉ាប់រងជូនតតិយជនជាដើម៕ អត្ថបទ៖ សុន រ៉ាឌី
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា