Connect with us

ព័ត៌មាន

រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់របស់រាជរដ្ឋាភិបាលឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

ភ្នំពេញ៖ផ្តើមដំណើរការសម័យប្រជុំលើកទី៤នីតិកាលទី៧ តំាងពីម៉ោង៨ព្រឹក ថ្ងៃទី២២ ខែឧសភាឆ្នាំ២០២៥ រហូតដល់រសៀលថ្ងៃដដែលនេះ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដំណើរការនីតិកាលវិធីតាមរបៀបវារៈ ចំនួន២៩ ជាបន្តបន្ទាប់ នៅក្នុងនោះ អង្គរដ្ឋសភា ស្តាប់នូវព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ដែលអានជូនអង្គសភាដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៣ និងលើកទី៤ នីតិកាលទី៧ អានជូនអង្គសភា ដែលអានជូន ដោយ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា។

បន្ទាប់មកទៀតអង្គរដ្ឋសភា បានបោះឆ្នោតជ្រើសតំាង ឯកឧត្តម យក់ ង៉ុយ ជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញអាណត្តិថ្មី សម្រាប់អាណត្តិ៩ឆ្នាំ ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៧ ដោយទទួលបានសំឡេងឆ្នោតយល់ព្រមចំនួន១០៤ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។ ចំពោះការពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ចំនួន២៤ ដែលជាសេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនី នៅព្រះរាជាណាចក្រកម្ពុជា អង្គរដ្ឋសភា បានអនុម័តដូចខាងក្រោម៖

១-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជ-  រដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បានយ៉ាន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

២-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន វេ សាន់ ស៊ី.អេ.ភី យូណាយធីត អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តបាត់ដំបង។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ផល ភ្លូ ដត ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១២០ មេហ្កាវ៉ាត់ នៅខេត្តព្រៃវែង។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនើរើស ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រីស៊ីលាន មិរ៉ាយ ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

៦-ការពិភាក្សា និងអនុម័ត ចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន សិនកែ ភីវី អ៊ិនវេសម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

៧-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន តាំង ឡៃស៊ី អ៊ីមផត អិចផត សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣០ មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

៨-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជា ណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ផោវ័រ ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០ មេហ្កាវ៉ាត់ នៅខេត្តស្ទឹងត្រែង។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

៩-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆេមពាន គ្រុប ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១០-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ប៊ីលហ្គេ្រត ខនស្ត្រាក់សិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៣៥០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១១-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ច័ន្ទ និមល ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ នៅខេត្តកំពង់ចាម។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១២-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ម៉ឌើនីធី ហូលឌីង សម្រាប់គម្រោងវិនិយោគស្ថានីយ ផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេច ខេ អូអេស៊ីស ផោវ័រ អេនើជី ឌីវេឡុបម៉ិន ឯ.ក សម្រាប់គម្រោងវិនិយោគ ស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព ១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១៥-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឥណ្ឌូឆាយណា វីន ផោវ័រ ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១៦-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឱ្យក្រុមហ៊ុន លីឌើរ វីន អេនើជី (ខេមបូឌា) ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១៧-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន គោព្រៃ វីនហ្វាម ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយ ថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១៨-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បេជីង ហ្វេងហ្គ័ង អ៊ីនហ្វីនីត វីន អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលខ្យល់ អានុភាព១៥០មេហ្កាវ៉ាត់ នៅខេត្តមណ្ឌលគិរី ។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

១៩-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេសភីអេចភី (ខេមបូឌា) ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលជីវម៉ាស អានុភាព៥០មេហ្គាវ៉ាត់ និងស្ថានីយផលិតអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព៤០មេហ្កាវ៉ាត់ ផ្គួបគ្នា នៅខេត្តកំពង់ស្ពឺ។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

២០-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន បុទុមសាគរ អេនើជី ឯ.ក សម្រាប់គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនី ដើរដោយឧស្ម័នធម្មជាតិ អានុភាព៩០០មេហ្គាវ៉ាត់ នៅខេត្តកោះកុង។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

២១-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន អេនើសួរ ឯ.ក សម្រាប់គម្រោងវិនិយោគវារីអគ្គិសនី ព្រែកល្អាង១និង២ អានុភាព ១១០មេហ្កាវ៉ាត់ នៅខេត្តរតនគិរី។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

២២-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយប្រព័ន្ធអាគុយស្ដុកទុក ថាមពល អានុភាព២០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់ និងអានុភាព៣០០មេហ្កាវ៉ាត់ នៅខេត្តកំពង់ឆ្នាំង។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

២៣-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូ អិលធីឌី សម្រាប់គម្រោងវិនិយោគស្ថានីយប្រព័ន្ធអាគុយស្ដុកទុក ថាមពល អានុភាព៥០០មេហ្កាវ៉ាត់ នៅខេត្តពោធិ៍សាត់។

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

២៤-ការពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឆាយណា ណេសិនណល ហេវី ម៉ាស៊ីនើរី ខបភើរេសិន សម្រាប់គម្រោង វិនិយោគស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុក អានុភាព១០០០មេហ្កាវ៉ាត់ នៅខេត្តកោះកុង

-អង្គសភាបានអនុម័តយល់ព្រម លើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង ។

សូមជម្រាបថា សេចក្ដីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណា-ចក្រកម្ពុជា ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជាទាំង២៤ រៀបចំឡើងក្នុងគោលបំណង ឆ្លើយតបទៅនឹងតម្រូវការអគ្គិសនីដែលកើនឡើងជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២៨ ដោយផ្អែកតាមផែនការមេអភិវឌ្ឍន៍វិស័យថាមពល អគ្គិសនីនៅព្រះរាជាណាចក្រកម្ពុជា (២០២០.២០៤០) និងផែនការមេថ្មីដែលបានធ្វើបច្ចុប្បន្នភាព នៅឆ្នាំ២០២៤ និងដោយសារតែនៅចន្លោះពីឆ្នាំ២០២១ដល់ឆ្នាំ២០២៣ មានការរឹតបន្តឹងវិធានការរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុកាន់តែខ្លាំងឡើង បាននាំឱ្យគម្រោងអភិវឌ្ឍរោងចក្រផលិត អគ្គិសនីដុតធ្យូងថ្ម ដែលកម្ពុជាបានចុះហត្ថលេខាតាំងពីមុនឆ្នាំ២០១៩ ទាំងការអភិវឌ្ឍក្នុងប្រទេស ទាំងការនាំចូល អគ្គិសនីពីប្រទេសឡាវ ត្រូវបានជាប់គាំង ដោយសារមិនអាចរកហិរញ្ញ-ប្បទានបាន។ ការផ្គត់ផ្គង់អគ្គិសនី នៅកម្ពុជាពីឆ្នាំ២០២៥ដល់ឆ្នាំ២០២៨ អាចប្រឈមនឹងកង្វះប្រភពអគ្គិសនី ប្រសិនបើមិនមានការរៀបចំការអភិវឌ្ឍ ប្រភពអគ្គិសនីថ្មីមកជំនួសឱ្យបានទាន់ពេលវេលា៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia