ព័ត៌មាន
គម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា “RCIP” ស្ថាបនាផ្លូវក្រួសក្រហម ១ខ្សែប្រវែងជាង៨ គីឡូម៉ែត្រ ក្រាលកៅស៊ូ DBST សម្រេចបានជាង២៨ ភាគរយ
តាមការឲ្យដឹងពីលោក កៅ វិបុល មន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ នៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ នេះថា ផ្លូវលំក្រាលក្រួសក្រហម ១ខ្សែ មានប្រវែង ៨១០០ ម៉ែត្រ ស្ថិតក្នុងគម្រោងកែលម្អបណ្តាញតភ្ជាប់ផ្លូវថ្នល់កម្ពុជា”RCIP” បច្ចុប្បន្ន សម្រេចការសាងសង់បានប្រមាណជា ២៨,២២ ភាគរយ ស្ថិតនៅក្នុងឃុំគោលាប់ ស្រុកចិត្របុរី ខេត្តក្រចេះ ។
លោក កៅ វិបុល បានឲ្យដឹងបន្ថែមថា ក្នុងគម្រោងសាងសង់ផ្លូវប្រវែង ៨១០០ ម៉ែត្រខាងលើនេះ ក្នុងនោះ មានផ្លូវបេតុង ប្រវែង ៥០ ម៉ែត្រ លូប្រអប់ ១កន្លែង លូមូល មានចំនួន ១១កន្លែង និងលូរំដោះទឹកតាមបណ្តោយផ្លូវមានប្រវែង ៣០៩ ម៉ែត្រ ។
លោកបានបញ្ជាក់ថា មានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយខ្សែផ្លូវនេះ ប្រមាណជា ៩០០គ្រួសារ ទទួលអត្ថប្រយោជន៍ផ្ទាល់លើប្រើប្រាស់លើផ្លូវមួយនេះ ហើយជាប្រជាពលរដ្ឋ ២០០គ្រួសារបន្ថែមទៀត អាចទទួលបាន និងការប្រើប្រាស់ផ្លូវដោយប្រយោល ព្រមទាំងបម្រើឱ្យការធ្វើដំណើរទៅមក ការដឹកជញ្ជូនកសិផលផ្សេងរបស់បងប្អូនប្រជាកសិករផងដែរ ។
ជាក់ស្ដែង ផ្លូវមួយខ្សែខាងលើ ក្រុមហ៊ុនទទួលការសាង់សង់ក្នុងកំឡុងខែកុម្ភៈ ឆ្នាំ២០២៥ នឹងកំពុងកែលម្អស្រទាប់គ្រឹះសម្រេចបានប្រមាណជា ៧៧ ភាគរយ ហើយបើគ្មានអ្វីប្រែប្រួលក្រុមហ៊ុនគ្រោងនឹងបញ្ចប់គម្រោងសាងសង់នៅក្នុងឆ្នាំ ២០២៥ ខាងមុខនេះ ។
គួររំលឹកថា សម្រាប់ខេត្តក្រចេះ មានខ្សែផ្លូវចំនួន ១៤ខ្សែ ស្មើនឹងប្រវែងសរុប ១៣៤.៤ គីឡូម៉ែត្រ ត្រូវបានជ្រើសរើសសម្រាប់ការកែលម្អ លើកកម្ពស់កម្រិតគុណភាពផ្លូវ នឹងត្រូវអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លងកាត់ភូមិចំនួន ៣៥ ភូមិ ស្ថិតនៅក្នុងឃុំ ចំនួន ១០ ឃុំ សង្កាត់ចំនួន ១ និងស្រុកចំនួន ៣ ក្រុងចំនួន ១ ៕ ដោយ សេង ម័រ






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា