ព័ត៌មាន
អគ្គលេខាធិការ ISC៖ សម្ដេចតេជោ ជាមេដឹកនាំត្រូវបានទទួលស្គាល់ទាំងនៅក្នុងប្រទេសកម្ពុជា តំបន់ និងពិភពលោកអំពីភាពដឹកនាំដ៏ឆ្នើមរបស់សម្ដេច
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យ ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសិទ្ធប្រធានសភានៃអន្តរសភា ហៅកាត់ថា ISC ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។
បើតាមឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងក្រោយចប់កិច្ចប្រជុំនេះថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីរីករាយ និងស្វាគមន៍ចំពោះឯកឧត្តម អគ្គលេខាធិការនៃសន្និសិទ្ធប្រធានសភានៃអន្តរសភា និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានាឱកាសនេះ។ សម្ដេចតជោ អរគុណចំពោះឯកឧត្តម ឯក ណាត ដាកាល់ ដែលបាននាំយកនូវសញ្ញាសម្គាល់សមាជិកស្ថាបនិកមកជូនសម្ដេចនៅក្នុងឱកាសជំនួបនៅវិមានព្រឹទ្ធសភានាពេលនេះ។
សម្ដេចតេជោ ក៏បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ត្រជះត្រចង់ដែលសន្និសីទ និងកិច្ចប្រជុំកំពូលនៃសហព័ន្ធសន្ដិភាពសកល UPS សម្ដេចបានកាលពីពេលថ្មីៗនេះ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។ នៅក្នុងជំនួបនោះ ឯកឧត្តម ឯក ណាត ដាកាល់ បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោយ៉ាងជ្រាលជ្រៅដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការីបានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមក៏បាននាំនូវការសួរសុខទុក្ខពីលោកជំទាវបណ្ឌិត ហាក់ ចាន់ហាម៉ូន ស្ថាបនិក សហព័ន្ធសន្ដិភាពសកល UPS ផ្ដាំសួរសុខទុក្ខចំពោះសម្ដេចតេជោផងដែរ។
ក្នុងឱកាសនោះឯកឧត្តមក៏បានរំលេច ដោយសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោនាពេលកន្លងមក ជាពិសេសដែលសម្ដេចតេជោ បានគាំទ្រដំណើរការរបស់ ISC ជាបន្តបន្ទាប់។ ឯកឧត្តម បានសរសើរនៅចំពោះមុខសម្ដេចតេជោថា សម្ដេចតេជោគឺមេដឹកនាំដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា និងតំបន់ រួមទាំងពិភពលោកទាំងមូលអំពីភាពជាអ្នកដឹកនាំដ៏ឆ្នើមរបស់សម្ដេច ហើយទន្ទឹមនឹងនេះ ឯកឧត្តមក៏បានរំលេចថា ក្នុងឱកាសបានជួបសម្ដេចតេជោនៅពេលនេះ ឯកឧត្តមផ្ទាល់ និងសហការីរងចាំស្ដាប់នូវយោបល់ និងការណែនាំរបស់សម្ដេចបន្ថែមទៀតដើម្បីធ្វើយ៉ាងណាឱ្យការដឹកនាំស្ថាប័ន ISC ដំណើរការទៅដោយជោគជ័យ និងអាចបញ្ជ្រាបខ្លួនចូលទៅស្ថាប័នអន្តរជាតិនានាបន្ថែមទៀត។ ទន្ទឹមនឹងនេះឯកឧត្តមក៏បានគោរពស្នើសុំសម្ដេចតេជោនូវការគាំទ្របន្ថែមទៀត ដោយស្នើសម្ដេចតេជោ គាំទ្រ និងជួយជម្រោមជ្រែង ISC ដើម្បីក្លាយទៅជាសមាជិកសង្កេតការណ៍របស់មហាសន្និបាតអន្តរសភា ហៅកាត់ថា AIPA នាពេលខាងមុខ។
ក្នុងឱកាសនោះសម្ដេចតេជោ បានឆ្លើយតប ដោយបានផ្ដាំសួរសុខទុក្ខចំពោះលោកជំទាវបណ្ឌិត ហាក់ ចាន់ហាម៉ូន ស្ថាបនិកសហព័ន្ធសន្ដិភាពសកល UPS ចំពោះការផ្ដាំសួរសុខទុក្ខមកកាន់សម្ដេច ហើយសម្ដេចក៏មានក្ដីនឹករលឹកចំពោះលោកជំទាវផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោបានបង្ហាញនូវការគាំទ្រពេញទំហឹងចំពោះការស្នើឱ្យសម្ដេចតេជោជួយជ្រោមជ្រែងក្នុងការជួយស្ថាប័ន ISC ដើម្បីចូលជាសមាជិករបស់ មហាសន្និបាតអន្តរសភា ហៅកាត់ថា AIPA នាពេលខាងមុខ ដោយសម្ដេចចាត់ទុកសំណើរនេះ គឺជាសំណើរដោយសមស្រប ហើយការចូលជាសមាជិកសង្កេតការណ៍របស់ AIPA គឺជារឿងដែលសមហេតុសមផល និងជាការពង្រីកនូវយន្តការបន្ថែមទៀតរបស់ ISC ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារបស់ពិភពលោក ជាពិសេសចូលរួមចំណែករកសន្ដិភាពសម្រាប់ពិភពលោកផងដែរ។
នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានចែករំលែកអំពីបញ្ហាប្រឈមនានារបស់ពិភពលោក នាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាសង្គ្រាមរ៉ាំរៃរវាងប្រទេស រ៉ុស្ស៊ី និងអ៊ុយក្រែង និងបញ្ហាសង្គ្រាមនៅតំបន់ហ្កាស្សា និងបញ្ហាប្រឈមនានាផ្សេងទៀតដែលពិភពលោកំពុងតែជួប្រទះនាពេលបច្ចុប្បន្ន រួមទាំងបញ្ហានៅក្នុងតំបន់អាស៊ី គឺបញ្ហាសមុទ្រចិនខាងត្បូង ដោយសម្ដេចតេជោបានចែករំលែកនៅបញ្ហាទាំងអស់នេះ ដើម្បីជាការបង្ហាញផ្លូវបន្ថែមទៀតនៅក្នុងការអនុវត្តការងារបន្តរបស់ ISC ។ សម្ដេចតេជោ បានរំលេចថា នៅក្នុងស្ថានភាពនេះ តួនាទីរបស់ ISC កាន់តែសំខាន់បន្ថែមទៀត ពីព្រោះស្ថានប័នអន្តរជាតិធំៗកំពុងតែមានស្ថានភាពចុះខ្សោយ ដូច្នេះត្រូវការការចូលរួមបន្ថែមទៀតពីស្ថាប័នតំបន់តាមដែលអាចធ្វើទៅបានក្នុងគោលដៅដើម្បីចូលរួមចំណែកនៅក្នុងការដោះស្រាយបញ្ហាស្មុគស្មាញរបស់ពិភពលោក ក៏ដូចជាការស្វែងរកនូវសន្ដិភាព សម្រាប់តំបន់ និងពិភពលោកផងដែរ។
សម្ដេចតេជោ ក៏បានផ្ដល់នូវការណែនាំដល់ថ្នាក់ដឹកនាំរបស់ស្ថាប័ន ISC យកចិត្តទុកដាក់បន្ថែមទៀត ចំពោះការពង្រឹងនូវលេខាធិការដ្ឋានរបស់ ISC ដើម្បីធ្វើយ៉ាងណាឱ្យលេខាធិការដ្ឋាននេះមានភាពរឹងមាំ។ សម្ដេចតេជោបានបញ្ជាក់ថាស្ថាប័ន ISC អាចរឹងមាំបន្តដំណើរនិរន្តរភាពទៅបានគឺមិនអាចខ្វះបានឡើយនៅតួនាទីដ៏សំខាន់របស់លេខាធិការដ្ឋានរបស់ ISCនោះទេ ដូច្នេះថ្នាក់ដឹកនាំរបស់ស្ថាប័ននេះត្រូវយកចិត្តទុកដាក់ និងពង្រីកខ្លួនបន្ថែមទៀត៕






-
ព័ត៌មាន1 week agoអ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
-
ព័ត៌មាន4 days agoអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ កោតសរសើរយុទ្ធនាការបង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរបស់កម្ពុជា
-
ព័ត៌មាន1 week agoក្រសួងកសិកម្មលើកទឹកចិត្តអ្នកដាំដុះទុរេនឱ្យគោរពភាពស្មោះត្រង់ ខណៈតម្រូវការនាំចេញទៅចិនកើនឡើងជិត ៤០ដង
-
ព័ត៌មាន4 days agoកម្ពុជាលើកកម្ពស់ការយល់ដឹងនៃការវាយតម្លៃទទួលស្គាល់ ជំរុញនវានុវត្តន៍ និងពង្រឹងទំនុកចិត្តទីផ្សារ
-
ព័ត៌មាន1 week agoគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាឃុំកណ្តឹងស្រុកបាទី ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ ២០២៧
-
ព័ត៌មាន1 week agoមន្ទីរសាធារណការខេត្តកំពង់ស្ពឺ កំពុងពន្លឿនជួសជុល និងថែទាំកំណាត់ផ្លូវដែលកំពុងរងការខូចខាតឱ្យប្រសើរឡើងវិញ
-
ព័ត៌មាន4 days agoឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត អញ្ជើញប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗរបស់សម្តេចធិបតី និងលោកជំទាវដល់ព្រះសង្ឃនៅតាមបណ្តាវត្តក្នុងខេត្តត្បូងឃ្មុំ
-
PR NEWS15 hours agoកម្មវិធីប្រកួតប្រដាល់ពិសេសប្រចាំឆ្នាំ «រាត្រីប្រយុទ្ធប្រដាល់ជើងឯកគូបូតា» នឹងមកដល់នៅថ្ងៃទី 7 ខែសីហា ឆ្នាំ2026 ខាងមុខនេះហើយ!