ព័ត៌មាន
ឯកឧត្តម ប៉ែន បូណា៖ ការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាលគួរត្រូវបានផ្សព្វផ្សាយឱ្យទូលំទូលាយដល់ប្រជាពលរដ្ឋ
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានមានប្រសាសន៍ថា៖ «ពេលប្រជាពលរដ្ឋកំពុងគេងលក់ស្រួល ធ្វើដំណើរដោយសុវត្ថិភាពប្រកបដោយសន្តិសុខល្អ គ្មានការភ័យខ្លាច គឺដោយសារសមត្ថកិច្ចឈរសម្របសម្រួល និងការពារទាំងយប់ទាំងថ្ងៃ និងនៅគ្រប់ទិសទី។ ប៉ុន្តែ ជាទូទៅមិនសូវមានអ្នកណាគិតដល់រឿងនេះប៉ុន្មានទេ។ ផ្ទុយទៅវិញ នៅពេលមានបញ្ហាអ្វីមួយកើតឡើង គេនាំគ្នាបន្ទោសសមត្ថកិច្ចពេញហ្វេសប៊ុក»។ ឯកឧត្តម កត់សម្គាល់ទៀតថា ទោះយ៉ាងណា សមត្ថកិច្ចនៅតែបម្រើ និងការពារប្រជាពលរដ្ឋមិនដែលនឿយណាយឡើយ។

ការលើកឡើងបែបនេះ បានធ្វើឡើងក្នុងឱកាសដែលប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះបានអញ្ជើញធ្វើជាវាគ្មិនក្នុងសិក្ខាសាលាតម្រង់ទិស ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ» នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ទោ ស៊ុយ សុគន្ធា ស្នងការរងផែនការងារសេនាធិការដែលជាតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងស្នងការរង អធិការខណ្ឌទាំង១៤ អធិការរងទទួលការងារប្រតិកម្មរហ័សនៃខណ្ឌទាំង១៤ រួមទាំងលោក-លោកស្រីនាយរងការិយាល័យ លោក-លោកស្រីអធិការរង ទទួលការងារប្រតិកម្មរហ័ស លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ និងមន្ត្រីពាក់ព័ន្ធមួយទៀត សរុបចំនួន ១៥០ នាក់។

ទន្ទឹមនឹងការកោតសរសើរការងារដ៏មានតម្លៃរបស់សមត្ថកិច្ចនគរបាល ក៏ដូចជាកងកម្លាំងគ្រប់ប្រភេទ ឯកឧត្តម ប៉ែន បូណា បានជំរុញឱ្យសមត្ថកិច្ចបង្កើនការផ្សព្វផ្សាយតាមបែបបុរេសកម្មអំពីសកម្មភាពការងាររបស់ខ្លួនឱ្យបានខ្លាំងក្លាថែមទៀត ដើម្បីជូនប្រជាពលរដ្ឋបានជ្រាប។ បើតាម ឯកឧត្តម ប៉ែន បូណា ការងារនេះមានសារសំខាន់ណាស់ ដើម្បីបង្កើនទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើសមត្ថកិច្ចនគរបាលផង ក៏ដូចជាបន្សាបព័ត៌មានបំផ្លើសបំភ្លៃនានា ដែលមានចេតនាវាយប្រហារមកលើសមត្ថកិច្ចផង៕






-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន5 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា