ព័ត៌មាន
មេឃុំចៅសង្កាត់ជាស្ត្រីឆ្នើមចំនួន ៣រូប ជាប់ជយលាភីក្នុងការដឹកនាំក្នុងមូលដ្ឋានបានល្អ
ភ្នំពេញ៖ មេឃុំ និងចៅសង្កាត់ ជាស្ត្រីឆ្នើមចំនួន ៣រូប បានជាប់ជ័យលាភី ក្នុងការដឹកនាំ និងបម្រើសេវាសាធារណជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានបានល្អ ដែលជ័យលាភីនេះ គឺធ្វើឡើងក្នុងការប្រកួតថ្នាក់ជាតិ ក្រោមការរៀបចំដោយសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន និងគាំទ្រដោយរដ្ឋាភិបាលប្រទេសកាណាដា ក្រោមគម្រោងភាពជាដៃគូសម្រាប់គំនិតច្នៃប្រឌិតរបស់ទីក្រុង លើការដឹកនាំរបស់ស្ត្រីនៅក្នុងមូលដ្ឋាន ។
សម្រាប់មេឃុំចៅសង្កាត់ទាំង ៣រូប រួមមានជ័យលាភីលេខ១ គឺបានទៅលើលោកស្រី សោម សុខុម មេឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពី ការអប់រំអភិវឌ្ឍន៍កុមារតូច និងមត្តេយ្យសហគមន៍, ជ័យលាភីលេខ២ បានទៅលើលោកស្រី ឃួន សោភ័ណ្ឌ ចៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពីគោលនយោបាយ ភូមិឃុំសង្កាត់ មានសុវត្ថិភាព និងបរិរស្ថានល្អ និងលោកស្រី អ៊ិន សាផន ចៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានស្នាដៃក្នុងការអនុវត្តគម្រោងស្តីពី សេវាសង្គម ។
លោកស្រី អ៊ិន សាផន ចៅសង្កាត់ស្រះចក បានឲ្យដឹងថា សេវាសង្គម ដែលសង្កាត់បានអនុវត្ត ហើយទទួលបានជ័យលាភីនេះ គឺបានផ្ដល់ការគាំពារសង្គម ចំពោះប្រជាពលរដ្ឋគ្រប់រូប ក្នុងសង្កាត់ ដែលជួបការលំបាក ដោយមិនមានការរើសអើង។
គួរបញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាមានឃុំ-សង្កាត់ជាង ១ពាន់ ៦រយ ហើយតាមបណ្ដារាជធានី-ខេត្ត គឺមានស្ត្រីកាន់មុខដំណែងជាប្រធានក្រុមប្រឹក្សាឃុំ-សង្កាត់ ជាមួយនឹងការលើកទឹកចិត្តបន្ថែម ដល់ស្ត្រីមានសមត្ថភាពផ្សេងៗទៀតបានចូលរួមប្រឡូកក្នុងនយោបាយ និងមានឱកាសបម្រើប្រជាពលរដ្ឋ រួមទាំងការអភិវឌ្ឍមូលដ្ឋាន ៕ អត្ថបទ បាន សុខរិទ្ធិ







-
ព័ត៌មាន1 week agoអាជ្ញាធរខណ្ឌពោធិ៍សែនជ័យប្រឹងប្រែងស្តារប្រឡាយ និងលូឆ្អឹងជំនីតាមតំបន់សំខាន់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះការជន់លិច
-
ព័ត៌មាន1 week agoសម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តគីរីសុវណ្ណរាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
-
ព័ត៌មាន1 week agoអ្នកជំនាញការអាដហុក អាយស៊ីស៊ី ព្រះវិហារ ចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស អភិវឌ្ឍន៍ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ
-
ព័ត៌មាន1 week agoប្រមុខការទូតកម្ពុជា និងអគ្គលេខាធិការ UN ជួបពិភាក្សាទ្វេភាគី ផ្លាស់ប្តូរទស្សនៈគ្នាលើបច្ចុប្បន្នភាពនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មាន1 week agoសម្ដេចធិបតីអញ្ជើញចុះត្រួតពិនិត្យ និងសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅបន្ទាយមានជ័យ
-
ព័ត៌មាន1 week agoការគិតគូរជីវភាពពលរដ្ឋគឺជាអាទិភាពនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល នៃគណបក្សប្រជាជនកម្ពុជា
-
ព័ត៌មាន1 week agoរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជួបប្រជុំទ្វេភាគីជាមួយអគ្គអធិការនៃអធិការកិច្ចរដ្ឋាភិបាលវៀតណាម