ព័ត៌មាន
សម្តេចប្រធានរដ្ឋសភា៖ កម្ពុជាតូចតែបេះដូងធំ ចង់ឱ្យគ្រប់ប្រទេសលើសកលលោកមានសុខសន្តិភាពដូចៗគ្នា
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រម្ពុជា បានមានប្រសាសន៍លើកឡើងថា កម្ពុជាជាប្រទេសតូចតែមានបេះដូងធំ ចង់ឱ្យគ្រប់ប្រទេសនៅក្នុងពិភពលោកមានសុខសន្តិភាព ស្ថិរភាពសង្គម ដូចៗគ្នា។ សម្តេចប្រធានរដ្ឋសភា មានប្រសាសន៍បែបនេះ នៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អែក ណាត ដាកាល ( Ek Nath Dhakal) អគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា (ISC) និងសហការី នៅព្រឹកថ្ងៃទី២៣ ខែឧសភាឆ្នាំ២០២៥ នៅវិមានរដ្ឋសភាក្នុងពេលដែលគណៈប្រតិភូ បំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់សង្រ្គាមជាច្រើនទសវត្សរ៍។សុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍដែលកម្ពុជាកំពុងទទួលបាននេះ គឺបានមកដោយលំបាកណាស់ បានមកពីការលះបង់និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់ឥស្សរជនស្នេហាជាតិ ពិសេសការលះបង់ដ៏ធំធេងរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ដែលអគ្គមគុទេសក៍ឯក សន្តិភាព បិតាស្ថាបនិកនយោបាយឈ្នះឈ្នះ ដែលបាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៌ជូនកម្ពុជា។
សម្តេចបានលើកឡើងថា ក្នុងគោលបំណងចង់ឱ្យមនុស្សជាតិនៅលើសកលលោកបានសុខសន្តិភាព និងស្ថិរភាពដូចៗគ្នា នៅក្នុងស្ថានភាពមួយដែលសកលលោកជួបប្រទះបញ្ហាដ៏ស្មុគស្មាញ មានហានិភ័យខ្ពស់ដូចបច្ចុប្បនន្ននេះ ការពង្រឹមសាមគ្គីភាព ការលើកកម្ពស់វប្បធម៌សន្ទនា និងគោលការណ៍ពហុនិយម ដោយឈរលើភាពស្មោះត្រង់ ការទុកចិត្តគ្នា ការបើកចំហរ យកច្បាប់អន្តរជាតិជាធំ ជាការសំខាន់ណាស់ ហើយកម្ពុជាតែងតែចូលរួមនិងគំាទ្រជានិច្ច នៅក្នុងនោះក៏មានសន្និសីទប្រធានសភានៃអន្តរសភា (ISC) មួយផងដែរ។
សន្និសីទប្រធានសភានៃអន្តរសភា (ISC)បានប្រកាសដំណើរការជាផ្លូវការ កាលពីពាក់កណ្តាលខែមេសាឆ្នាំ២០២៥នេះ នៅក្នុងកិច្ចប្រជុំកំពូលពិភពលោក២០២៥ របស់សហព័ន្ធសន្តិភាពសកល (Universal Peace Federation World Summit 2025) នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងលើកកម្ពស់ សន្តិភាពសកល ប្រកបដោយបរិយាប័ន្ន។ សម្តេចតេជោ ហ៊ុន សែន គឺជាស្ថាបនិក សន្និសីទប្រធានសភានៃអន្តរសភានេះ ផងដែរ។
សូមជម្រាងថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ចូលរួមវេទិកាដែលប្រមូលផ្តុំដោយប្រធានរដ្ឋសភាទំាងអតីតនិងបច្ចុប្បន្ន ព្រមទំាងមានការចូលរួមពីសំណាក់ឥស្សរជននយោបាយល្បីៗ ក្នុងកម្រិតតំបន់និងសកលលលោក ផងដែរ។ សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ ជូនអគ្គលេខាធិការរបស់សន្និសីទប្រធានសភានៃអន្តរសភា ក៏ដូចជាសហព័ន្ធសន្តិភាពសកល (UPF) ដែលទទួលស្វាគមន៍គណៈប្រតិភូរដ្ឋសភាកម្ពុជា យ៉ាងកក់ក្តៅជាទីបំផុតនៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលសកលលោក២០២៥ នៅសាធារណរដ្ឋកូរ៉េនោះ ពិសេសបានផ្តល់ឱកាសជូនគណៈប្រតិភូរដ្ឋសភាកម្ពុជា បានចែករំលែកនូវទស្សនៈសន្តិភាព របស់សម្តេចតេជោ ចំនួន១០ចំណុច ជូនដល់វេទិកាដើម្បីជាការចែករំលែកបទពិសោធន៍ក្នុងការស្វែងរកសុខសន្តិភាពនិងការផ្សះផ្សាជាតិ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងគ្រប់បណ្តាប្រទេសទាំងអស់ មានសារៈសំខាន់ណាស់ នៅក្នុងការស្ថានការណ៍ស្មុគស្មាញ និងពិបាកប៉ាន់ស្មាននេះ។ មានតែកិច្ចសន្ទរនាទេ ទើបយើងរួមគ្នាកាត់បន្ថយហានិភ័យជូនពលរដ្ឋបាន។ ពលរដ្ឋគ្រប់ពូជសាសន៍ នៅប្រទេសណាក៏ដោយ គឺត្រូវការសន្តិភាពដូចៗគ្នា។ សម្តេចប្រធានរដ្ឋសភាបានសម្តែងនូវក្តីសង្ឃឹមថា ISC នឹងបន្តបម្រើជាវេទិកាយូរអង្វែងសម្រាប់ការលើកកម្ពស់សាមគ្គីភាពក្នុងភាពចម្រុះ ការកសាងការឯកភាពគ្នាតាមរយៈការពិគ្រោះយោបល់ និងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិដែលផ្តោតលើប្រជាជន។
ឯកឧត្តម អែក ណាត ដាកាល បានថ្លែងអំណរគុណជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលា ដ៏មានតម្លៃនិងមមាញឹកជួបពិភាក្សាការងារជាមួយ គណៈប្រតិភូរបស់ ឯកឧត្តមនៅក្នុងឱកាសនេះ។ ឯកឧត្តម ក៏បានថ្លែងការកោតសរសើរនិងអរគុណយ៉ាងក្រៃលែង ចំពោះការចូលរួមដ៏សកម្មរបស់ គណៈប្រតិភូរដ្ឋសភាកម្ពុជា នៅក្នុងវេទិកា សន្និសីទប្រធានសភានៃអន្តរសភា ក៏ដូចជាកិច្ចប្រជុំកំពូលពិភពលោក២០២៥ កន្លងមកនេះ ។ ជាពិសេសការចែករំលែកនូវទស្សនៈសន្តិភាពទំាង១០ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ដ៏ជាទីចាប់អារម្មណ៍ និងមានសារៈសំខាន់បំផុត ជូនដល់អន្តរជាតិបានដឹង។ ឯកឧត្តមប្រធានគណៈប្រតិភូបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា ពីបេសកកម្មរបស់វេទិកាសន្និសីទប្រធានសភានៃអន្តរសភា ដែលបច្ចុប្បន្ននេះ បានកំពុងស្វែងរកការគំាទ្រពីបណ្តាប្រទេសនានា ពិសេសការចូលរួមធ្វើជាដៃគូសន្ទនា ជាមួយវេទិកាអន្តរសភានិងអន្តររដ្ឋាភិបាលនានា នៅក្នុងនោះមានដូចជាអង្គការសហប្រជាជាតិ អន្តរសភាអាស៊ាន (IAPA)និងសហភាពអន្តរសភា (IPU) ជាដើម។
ឯកឧត្តម អែក ណាត ដាកាល បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគំាទ្រដល់បេសកកម្មសន្តិភាពដើម្បីប្រជាពលរដ្ឋ។ ឯកឧត្តមបានគូសបញ្ជាក់ថា នៅក្នុងជំនួបសម្តែងការគួរសម របស់គណៈប្រតិភូ ជាមួយសម្តេចតេជោ នាព្រឹកថ្ងៃទី២៣ ឧសភានេះ សម្តេចតេជោ បានផ្តល់នូវអនុសាសន៍ល្អៗជាច្រើន ដល់សន្និសីទប្រធានសភានៃអន្តរសភា ដូចជាការត្រូវពង្រឹងការងារអគ្គលេខាធិការដ្ឋាន និងការពង្រីកសមាជិកឱ្យបានច្រើនជាដើម។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាត្រៀមសហការជានិច្ចជាមួយឯកឧត្តម និងសហការី ដើម្បី ធ្វើយ៉ាងណាឱ្យ វេទិកា ISC កាន់តែសកម្ម ទទួលបានការគាំទ្រ និងចូលរួមកាន់តែច្រើនពីសភានានានៅលើសកលលោក ក្នុងការបង្កើតទំនុកចិត្តដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព៕

-
ព័ត៌មាន2 days ago
សម្ដេចធិបតី សាទរនាវាដឹកទំនិញតាមផ្លូវដឹកជញ្ជូនត្រង់ពីកំពង់ផែ Wuxi ប្រទេសចិនមកកាន់កំពង់ផែព្រះសីហនុ
-
ព័ត៌មាន1 week ago
ឧបនាយករដ្ឋមន្ត្រី ទៀ សីហា÷ កងទ័ព២រូប ពលីនៅប្រទេសស៊ូដង់ខាងត្បូង
-
ព័ត៌មាន6 days ago
លោកជំទាវ ឱ វណ្ណឌីន ក្រើនរំលឹកប្រជាពលរដ្ឋទាំងអស់ពិសេសក្រុមងាយរងគ្រោះនាំគ្នាទៅចាក់វ៉ាក់សាំង Pfizer ដើម្បីការពារជាមុននូវភាពឈឺធ្ងន់ធ្ងរបណ្តាលមកពីវីរុសកូវីដ-១៩ បំប្លែងថ្មី
-
ព័ត៌មាន4 days ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តតាក់ស៊ី ក្នុងក្រុងប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ
-
ព័ត៌មាន2 days ago
ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន២០០ នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ
-
ព័ត៌មាន1 week ago
នាយឧត្តមសេនីយ៍ ឥត សារ៉ាត់អញ្ជើញត្រួតពិនិត្យទីតាំងបើកសមយុទ្ធ«នាគមាស-២០២៥»
-
ព័ត៌មាន1 week ago
ផ្លែទុរេនវៀតណាមនាំចូលកម្ពុជាតាមភូមិសាស្ត្រខេត្តស្វាយរៀងត្រូវបានមន្ត្រីមានសមត្ថកិច្ចធ្វើការបិទទាំងស្រុងកាលពីថ្ងៃទី១៣ខែឧសភាឆ្នាំ២០២៥ម្សិលមិញនេះ
-
ព័ត៌មាន2 days ago
គិតត្រឹមខែមេសាឆ្នាំនេះ វិស័យកាត់ដេរផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងស្រុកចំនួនប្រមាណ ៩៧ម៉ឺននាក់