ព័ត៌មាន
មន្ត្រីនគរបាល ក្នុងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានចាក់វ៉ាក់សាំងការពារជំងឺ covid១៩ដូសទី៧
ស្វាយរៀង ៖ អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំបន្ថែមរបស់លោកឧត្តមសេនីយ៍ទោពេជ្រ វីរៈ ស្នងការនគរបាលខេត្ត ស្ដីពី បង្ការចម្លងជំងឺ covid ១៩ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះ មន្ត្រីនគរបាលស្ថិតក្នុងអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដឹកនាំដោយ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានអញ្ជើញ ទៅចាក់វ៉ាក់សាំងការពារនិងបង្ការចម្លងជំងឺកូវីដ១៩ មកលើរាងកាយរបស់មន្ត្រី នៅតាមមណ្ឌលសុខភាព ជាបន្តបន្ទាប់ហើយ។
ឆ្លៀតក្នុងឱកាសដឹកនាំមន្ត្រីនគរបាលចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាពនានាក្នុងស្រុក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ បានណែនាំដល់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១៦ ក្នុងស្រុក ត្រូវចុះចលនាដឹកនាំពលរដ្ឋនៅតាមមូលដ្ឋាន ឲ្យពួកគាត់ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ឲ្យបានគ្រប់ៗគ្នា ខណៈដែលមន្ទីរសុខាភិបាលខេត្តបានរៀបចំទីតាំង ទទួលចាក់វ៉ាក់សាំងជូនពលរដ្ឋនៅគ្រប់មណ្ឌលសុខភាពនិងមន្ទីរពេទ្យ
បង្អែកគ្រប់ពេលវេលាក្នុងម៉ោងបម្រើការងារ។
ទន្ទឹមនិងនោះដែរលោកវរសេនីយ៍ឯកអធិការនគរបាលស្រុកក៏បានណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាល ត្រូវដឹកនាំពលរដ្ឋ និងមន្ត្រីក្រោមឱវាទធ្វើអនាម័យ សំអាតបរិស្ថានភូមិ និងកន្លែងបម្រើការងារ ឲ្យបានល្អស្អាត ហូបចុកឲ្យមានអនាម័យ រស់នៅនិងប្រាស្រ័យទំនាក់ទំនងឲ្យមានគម្លាត ក្នុងករណីពលរដ្ឋ ឬមន្ត្រីរបស់យើងមានបញ្ហាសុខភាពប្រញាប់នាំគ្នាទៅប្រឹក្សានិងទទួលយកការព្យាបាលពីក្រុមគ្រូពេទ្យឲ្យបានទាន់ពេលវេលាដើម្បីបញ្ជៀសការគ្រោះថ្នាក់ដល់អាយុជីវិតជាយថាហេតុណាមួយ ។


















-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា