ព័ត៌មាន
សម្តេចធិបតីណែនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបគ្រោះធម្មជាតិនារដូវវស្សា
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នទាំងអស់ត្រូវ ត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីឆ្លើយតបចំពោះគ្រោះធម្មជាតិនារដូវវស្សា និងបានណែនាំដល់ក្រ សួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឲ្យត្រៀមពូជទុកចែកជូនដល់កសិករពេលជួបគ្រោះធម្មជាតិផងដែរ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាថ្ងៃទី២៣ ខែ ឧសភា ឆ្នាំ២០២៥នេះបានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំ សម្តេចធិបតី នាយករដ្ឋមន្រ្តី បានណែនាំឲ្យគ្រប់ក្រ សួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រៀមខ្លួន ដើម្បីឆ្លើយតបគ្រោះហន្តរាយធម្មជាតិនារដូវវស្សានេះ ពិសេសគឺគ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីទូលសុវត្ថិភាព ត្រៀមកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីអន្តរាគមន៍ ក្នុងករណីកើតមានគ្រោះទឹកជំនន់ ដោយមានការចូលរួមពីកងទ័ព និងនគរបាលផងនោះ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យក្រសួងធនធានទឹក និងឧតុនិយម ត្រូវតាមដាន កម្ពស់ទឹកជាច្រចាំ ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមពូជដើម្បីចែកជូនកសិករក្នុង ការស្តាដំណាំស្រូវឡើងវិញ ក្នុងករណីមានាករខូចខាតជាដើមនោះ។
នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការ យកចិត្តទុកដាក់ខ្ពស់ក្នុងការត្រួតពិនិត្យ និងទប់ស្កាត់ចំពោះការនាំចូលចំណីអាហារដែលមានជាតិគីមី ពិសេសធុរេន និងសាច់គោ ដែលត្រូវបានផ្អាកការនាំចូលជាបណ្តោះអាសន្ន ដោយសារជំងឺរ ខណៈចំណាត់ ការនេះគឺដើម្បីការពារសុខភាពប្រជាពរដ្ឋ។
បើតាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំ ដល់ក្រសួងសុខាភិបាល ត្រៀមវ៉ាក់សាំង គ្រួពេទ្យ និងទីតាំងដើម្បីត្រៀមអន្តរាគមន៍បន្ទាន់ក្នុងករណីដែល ជំងឺកូវិដ១៩ផ្ទុះឡើងវិញជាទ្រង់ទ្រាយធំ។ សម្តេចធិបតី ក៏បានណែនាំឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានអាជ្ញាធរអប្សរាជាសេនាធិការ ត្រូវសហការជាមួយអាជ្ញាធរខេត្តសៀមរាប សិក្សាឡើងវិញអំពីប្រ ព័ន្ធការពារន្ទះ និងពិនិត្យលទ្ធភាពពង្រីកបន្ថែមប្រព័ន្ធការពាររន្ទះក្នុងតំបន់រមណីយដ្ឋានទេសចរណ៍ ជាពិ សេសរមណីយដ្ឋានអង្គរ ដើម្បីការពារសុវត្ថិភាពដល់ភ្ញៀវទេសចរក្នុងបរិបទដែលគ្រោះធម្មជាតិដូចជារន្ទះ ជាដើម កាន់តែមានសភាពខ្លាំងជាងមុននោះ។
នៅក្នុងកិច្ចប្រជុំនោះដែរ សម្តេចធិបតី ក៏បានណែនាំក្រសួងធម្មការ និងសាសនា ពិនិត្យចំពោះអ្នក អះអាងថាខ្លួនមានបារមី ហើយយកសាសនាដើម្បីធ្វើអាជីវកម្ម និងឆបោកដល់ប្រជាពលរដ្ឋផងដែរ។ សម្តេច ធិបតីក៏បានក្រើនរំលឹកដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរត្រូវពិនិត្យ និងពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យមានប្រសិទ្ធភាព ជាពិសេសគឺអ្នកបើកបរពេលស្រវឹង និងត្រូវអនុវត្តនូវគោលនយោបាយ ភូមិឃុំ-សង្កាត់មានសុវត្ថិភាព ដោយត្រូវមានវិធានការឲ្យដូចជាភ្លៀងរលឹម ដើម្បីលុបបំបាត់បញ្ហាចោរកម្ម គ្រឿងញៀន ក្មេងទំនើង ដើម្បីរក្សាភាពសុខសាន្តជូនដល់បងប្អូនប្រជាពលរដ្ឋ៕
អត្ថបទ ៖ បាន ចក់








-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា