ព័ត៌មាន
នគរបាលមូលដ្ឋានបន្តពន្លឿនធ្វើអត្តសញ្ញាណបណ្ណជូនពលរដ្ឋដើម្បីតម្រូវការប្រើប្រាស់និងការបោះឆ្នោត
ភ្នំពេញ ៖ នគរបាលនៅតាមថ្នាក់មូលដ្ឋានប៉ុស្តិ៍រដ្ឋបាល នៅតែបន្តយកចិត្តទុកដាក់ លើការខិតខំបំពេញការផ្តល់អត្តសញ្ញាណប័ណ្ណជូនបងប្អូនប្រជាពលរដ្ឋ ពិសេសអំពាវនាវពលរដ្ឋមានអត្តសញ្ញាណប័ណ្ណសុពលភាពក្រោម១៨០ថ្ងៃ សូមរុះរ៉ាន់អញ្ចើញធ្វើបច្ចុប្បន្នភាពបន្ត ។
អត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរនេះ ក៏ជាឯកសារសំខាន់មួយ សម្រាប់បម្រើដល់ដំណើរការបោះឆ្នោតសម្រាប់ពលរដ្ឋគ្រប់រូបផងដែរ ពិសេសការធ្វើបច្ចុប្បន្នភាពបញ្ជីរឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ ខណះនៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការធ្វើជីវមាត្របញ្ជីរឈ្មោះ នឹងត្រូវបិទបញ្ចប់ ។
លោកវរសេនីយ៍ត្រី សន ចំរើនបញ្ញា នាយប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារកណ្តាលទី១ ចំណុះអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានប្រាប់ឱ្យដឹងថា ៖ ដោយអនុវត្តតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯកជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងក្រោមការចង្អុលបង្ហាញណែនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលដូនពេញ កម្លាំងនគរបាលប៉ុស្តិ៍តែងបានយកចិត្តទុកដាក់ជាប្រចាំ លើការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ចាតិខ្មែរជូនពលរដ្ឋក្នុងមូលដ្ឋាន ទាំងពលរដ្ឋដែលគ្រប់អាយុ និងពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ប៉ុន្តែផុតសុពលភាពជាដើម ។
ប្រជាពលរដ្ឋ សម្តែងក្តីរីករាយចំពោះការផ្តល់សេវា របស់នគរបាលក្នុងមូលដ្ឋាន ដែលការទទួលធ្វើអត្តសញ្ញាណប័ណ្ណ ឬឯកសារនានា មានភាពលឿនរហ័ស ងាយស្រួល មិនបង្កក្តីលំបាកនោះឡើយ ។ កាន់តែពិសេសនោះ គឺពេលទទួលបានអត្តសញ្ញាណបណ្ណ នគរបាលក៏បានយកចែកជូនពួកគាត់ ដល់តាមខ្នងផ្ទះផងដែរ ។
គួរបញ្ជាក់ថា ការផ្តល់សេវា លើការធ្វើអត្តសញ្ញាណប័ណ្ណ , សៀវស្នាក់នៅ និងសៀវភៅគ្រួសារនេះ គឺនគរបាលនៅតាមបណ្តាមូលដ្ឋានប៉ុស្តិ៍រដ្ឋបាលទាំង១០៥ ក្នុងរាជធានីភ្នំពេញ តែងយកចិត្តទុកដាក់ជានិច្ច ក្នុងការចុះធ្វើជាប្រចាំជូនប្រជាពលរដ្ឋ ដើម្បីអអាចឱ្យពលរដ្ឋទទួលយកទៅប្រើប្រាស់តាមសេវាតម្រូវការចាំបាច់ និងជាក់ស្តែងរៀងៗខ្លួន ៕
អត្ថបទ ៖ លីហេង













-
ព័ត៌មាន1 week agoពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងអង្គការ EBC កំពុងស្វែងរកកិច្ចសហការចូលរួមលើកកម្ពស់វិស័យឌីជីថល និងបង្កើតវីដេអូអប់រំ
-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលាស្តីពី លទ្ធផលវាយតម្លៃប្រព័ន្ធរាយការណ៍ការចម្លងរោគ ក្នុងមូលដ្ឋានព្យាបាល និងថែទាំសុខភាព
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធ«ឆ្មាំអង្គរ»នៅខែកុម្ភៈ ឆ្នាំ២០២៧ខាងមុខនេះ
-
ព័ត៌មាន7 days agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»